(កំពង់ធំ)៖ សូមចូលរួមអបអរសាទរ ដល់កម្មករសំណង់ ក៏ដូចជាលីសែងដំឡូងម្នាក់ រស់នៅខេត្តកំពង់ធំ មានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ ១២៥លានរៀល ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ។ សម្រាប់អ្នកដែលមានសំណាងរូបនេះមានឈ្មោះថា រឹម ហ័រ ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរជាកម្មករ រស់នៅភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុន ដែលនាំយកប្រាក់រង្វាន់ប្រគល់ដល់លំនៅដ្ឋាន លោក រឹម ហ័រ បានរៀបរាប់ឲ្យដឹងថា បច្ចុប្បន្ននេះ បើនិយាយពីជីវភាពគ្រួសារនាពេលបច្ចុប្បន្ននេះ គឺមានភាពខ្សត់ខ្សោយខ្លាំង និងជាប់ជំពាក់បំណុលគេទៀតផង ព្រោះគ្មានចំណូលអ្វីក្រៅពីលក់កម្លាំងកាយធ្វើជាកម្មករសំណង់ និងលីសែង ដើម្បីប្ដូរប្រាក់បានប្រមាណ ៣ទៅ ៤ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ យកមកដោះស្រាយជីវភាព ដែលមានកូនតូចចំនួន៣នាក់ក្នុងបន្ទុក។

លោកបានប្រាប់បន្តទៀតថា ជារៀងរាល់ថ្ងៃ នៅពេលធ្វើការជាកម្មករសំណង់ ក៏ដូចជាលីសែងដំឡូង លោកតែងទិញភេសជ្ជៈខារ៉ាបាវទទួលទានជាប្រចាំ។ ដោយឡែក កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីធ្វើការហើយអស់កម្លាំង លោកបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវចំនួន១កំប៉ុង ពីអ្នកលក់នៅក្បែរផ្ទះទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់ ១២៥លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម ខ្លួនពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំង ស្ទើរតែមិនជឿភ្នែកខ្លួនឯង និងបានហៅអ្នកលក់ និងក្រុមគ្រួសារ ឲ្យជួយមើល ហើយក៏បានទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។

លោក រឹម ហ័រ បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ និងធ្វើផ្ទះឲ្យបានសមរម្យ ហើយសល់ប៉ុន្មាន ទុកទិញដីស្រែ ចម្ការ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក រឹម ហ័រ ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឲ្យក្រុមហ៊ុនមានភាពរីកចម្រើន កាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀលឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ....៕