(ភ្នំពេញ)៖ វិស័យកីឡារបស់កម្ពុជា ហាក់មានភាពល្បីល្បាញយ៉ាងខ្លាំង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះឃើញថា ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង គឺជាក្រុមហ៊ុនឯកជនគំរូមួយ ក៏បានដើរតួយ៉ាងសកម្មក្នុងការជ្រោមជ្រែង និងឧបត្ថម្ភយ៉ាងពេញទំហឹងដល់ព្រឹត្តិការណ៍កីឡាតូចធំទាំងនេះ។ ជាក់ស្ដែង ការប្រកួតកីឡាជើងឯក ឃីកបុកស៊ីង អាស៊ីឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក៏ទទួលបានការឧបត្ថម្ភផ្ដាច់មុខពី ខ្មែរ ប៊ែវើរីជីស ផងដែរ។
ការប្រកួតកីឡាជើងឯក ឃីកបុកស៊ីង អាស៊ី ឆ្នាំ២០២៤ នេះ រៀបចំធ្វើឡើងនៅកម្ពុជារយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី០៨-១៣ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានអត្តពលិកសរុបជាង ៧០០នាក់មកពី ២៤ប្រទេសផ្សេងគ្នា ក្នុងនោះអត្តពលិកកម្ពុជាមានចំនួន ៦១នាក់ ដែលនឹងចូលរួមប្រកួតដណ្ដើមយកមេដាយមាសជូនជាតិរៀងៗខ្លួន។ ចំពោះវិញ្ញាសារប្រកួតមានបែងចែកជា ៣កម្រិតរួមមាន វិញ្ញាសា Full Contact, Low Kick និង K1។
គួរបញ្ជាក់ថា ការប្រកួតកីឡាជើងឯក ឃីកបុកស៊ីង អាស៊ី ឆ្នាំ២០២៤ នេះទទួលបានការឧបត្ថម្ភផ្ដាច់មុខរួមមាន ខ្មែរ ប៊ែវើរីជីស, ធនាគារ ជីប ម៉ុង, ជីប ម៉ុង លែន, ជីប ម៉ុង អ៊ីនដាស្ទ្រីយ៍ ព្រមទាំងសហការ ឧបត្ថម្ដដោយ ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍, ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង ឃីស រសជាតិម៉ុងតុល, ទឹកក្រូច អាយស៍ កូឡា និងទឹកពិសាកម្ពុជា។
គួររំឭកដែរថា កីឡាឃីកបុកស៊ីង គឺជាប្រភេទកីឡាក្មេងខ្ចីមួយសម្រាប់កម្ពុជា តែកម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើនជូនជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេមពីរលើកចុងក្រោយ ក៏ដូចជាការចូលរួមព្រឹត្តិការណ៍ Asian Kickboxing Championships 2022 នៅទីក្រុងបាងកក ប្រទេសថៃ ដោយក្រុមអត្តពលិក ឃីកបុកស៊ីងកម្ពុជា ដណ្ដើមបានមេដាយសរុប ១២គ្រឿង (មាស២ ប្រាក់៥ និងសំរឹទ្ធ៥)៕