(ពោធិ៍សាត់)៖ ក្រុមហ៊ុន GANZBERG តែងតែធ្វើកម្មវិធីសប្បុរធម៌ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការចាក់សាំងម៉ូតូដោយឥតគិតថ្លៃ (Free) ជូនប្រជាពលរដ្ឋជារឿយៗ ជាក់ស្ដែងនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នៅបរិវេណស្ថានីយ៍ប្រេងឥន្ធនៈប៉ាប៉ា ក្រុមការងារ GANZBERG បានបន្តចាក់សាំងម៉ូតូ ដោយឥតគិតថ្លៃ ចំនួន១,០០០ម៉ូតូ ជូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីជួយសម្រាលបន្ទុកមួយចំណែក ដល់ពួកគាត់។

កម្មវិធីនេះដែរ បានការអញ្ជើញចូលរួមពីម្ចាស់ពាន Beat The Best ទាំង២រដូវកាល រួមមាន៖ តារាចម្រៀង លោក សួ វិចិត្រ និងកញ្ញា លីន សោម៉ា ក៏បានចូលរួមចំណែកថវិកា ក្នុងកម្មវិធីសប្បុរសធម៌ជាមួយ GANZBERG ចាក់សាំង Free ដល់ប្រជាពលរដ្ឋថែមទៀត។

ក្នុងព្រឹត្តិការណ៍នេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ដូចទឹកបាក់ទំនប់ ដោយបានស្រែកចេញពីចិត្តថា GANZBERG ចិត្តល្អៗ អរគុណGANZBERG ហើយបាននាំគ្នាស្រែកហ៊ោ និងសរសើរមិនដាច់ពីមាត់ ពីមួយទៅមួយ មិនចេះចប់។

សម្រាប់លោក សួ វិចិត្រ និងកញ្ញា លីន សោម៉ា ក៏បានបង្ហាញអារម្មណ៍ពិតថា «ពួកគាត់ពិតជាសប្បាយចិត្ត និងអរគុណ GANZBERG ដែលបានផ្ដល់ឱកាសឱ្យពួកគាត់ បានចូលរួមកម្មវិធីសប្បុរសធម៌មួយនេះ ដើម្បីជួយដល់ប្រជាជនពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលជាស្រុកកំណើតរបស់ខ្លួន ហើយថ្ងៃនេះគាត់ក៏មានឱកាសបានចូលរួមសកម្មភាពសប្បុរសធម៌ ជាមួយ GANZBERG ចាក់សាំង Free ជូនបងប្អូនប្រជាពលរដ្ឋ នេះពិតជារំភើបចិត្តខ្លាំងណាស់»។

អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ ក្រុមការងារ GANZBERG ក៏បានប្រគល់រង្វាន់ជូនអតិថិជនដែលឈ្នះរង្វាន់ ១៦៨$ គឺលោក លុង ឡាលីន រស់នៅភូមិជ័យជំនះ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រួមទាំងពួកម៉ាកល្អ ១០០នាក់ ដោយក្នុងម្នាក់ទទួលបាន ថវិកា១៦៨ដុល្លារ ស្មើៗគ្នា។

រង្វាន់ ១៦៨ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់នេះ គឺពិតជាអស្ចារ្យណាស់ គ្រាន់តែឈ្នះមួយនាក់ ឈានទៅឈ្នះដល់មួយភូមិឯងណោះ! ហើយក៏សុំសរសើរ ដល់GANZBERG ដែលតែងតែធ្វើកម្មវិធីសប្បុរសធម៌ និងកម្មវិធីប្លែកៗ ថ្មី និងអស្ចារ្យ គឺឱ្យលេខ១ ម្ម៉ង៕