(ឡុងដ៍)៖ ប្រធានក្រុម Harry Kane ពុំទាន់ជាសះស្បើយ ១០០% នៅឡើយទេ ស្របពេលតោកំណាចអង់គ្លេស ត្រូវជួបក្រិចនាយប់នេះ ក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2024-2025។ នេះបើតាមការបញ្ជាក់ដោយគ្រូបង្វឹកស្តីទី លោក Lee Carsley។
លោកថា Top scorer របស់តោកំណាចអង់គ្លេសខាងលើនេះ ជាមិនទាន់ពេលនៃជំនួបទល់នឹងក្រិចនៅកីឡដ្ឋានជាតិ Wembley រាត្រីនេះបានឡើយ ស្របពេល Jack Grealish ក៏ស្ថិតក្នុងមន្ទិលផងដែរ។
គួរបញ្ជាក់ផងថា អង់គ្លេស និងក្រិច កំពុងកាន់ ៦ពិន្ទុដូចគ្នា ក្រោយឆ្លងកាត់បាន ២ប្រកួតប្រចាំ Group B2 ដែលបានយកឈ្នះសាធារណរដ្ឋអៀរឡង់ និងហ្វាំងឡង់កាលពីខែមុន។
Kane ដែលស៊ុតបាន ៦៨គ្រាប់ច្រើនជាងគេឱ្យអង់គ្លេសពីការចូលលេងបាន ១០០ប្រកួតផងនោះ ត្រូវបានលោក Carsley បញ្ជាក់យ៉ាងខ្លីថា «បញ្ហារបួសកជើងរបស់ Kane គឺកំពុងស្ថិតក្នុងការតាមដានដដែល ដោយទាមទារពេលវេលាបន្ថែមទៀត ដើម្បីព្យាបាល ហើយ John Stones ខ្សែការពារ Manchester City នឹងកាន់តួនាទីប្រធានក្រុមនៅ Wembley សម្រាប់រាត្រីនេះជំនួស»៕