(អាតែន)៖ សាកសពរបស់កីឡាករក្រិច George Baldock ត្រូវបានរកឃើញស្លាប់ក្នុងអាងហែលទឹក នៅក្នុងផ្ទះរបស់លោកកាលពីថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤ ដោយពុំដឹងមូលហេតុ។ នេះបើយោងតាមរបាយការណ៍របស់ប៉ូលីស ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Reuters។
ភ្លាមៗនោះដែរ ក្រោយពីប្រទះឃើញលោក Baldock ក្រុមប៉ូលីសក៏បានខ្នះខ្នែងជួយសង្រ្គោះកីឡាករវ័យ ៣១ឆ្នាំ ដែលជាអតីតធ្លាប់លេងនៅលីគ Premier League ប៉ុន្តែនៅតែមិនអាចជួយបាន។
Baldock ជាអតីតខ្សែការពារ ១រូបរបស់ក្រុមជម្រើសជាតិក្រិច ដែលបានចូលលេង ១២ប្រកួតផងដែរ និងបច្ចុប្បន្នកំពុងលេងឱ្យក្លិប Panathinakos តាំងពីខែឧសភា ឆ្នាំ២០២៤ ដោយផ្លាស់ចេញពី Sheffield United ក្រោយពេលពួកគេបានធ្លាក់ចេញពីលីគកំពូល Premier League រដូវកាលមុន។
លើសពីនេះទៀត រូបគេក៏ធ្លាប់លេងឱ្យក្លិបនៅលំដាប់ទាបមានដូចជា MK Dons និង Oxford United ទៀតផង៕