(បរទេស)៖ OpenAI កំពុងក្លាយជាវេទិកាដ៏មានប្រជាប្រិយភាពសម្រាប់អ្នកលេងបណ្តាញអ៊ិនធើណេត ខណៈបុគ្គលមានគំនិតទុច្ចរិតមួយចំនួនក៏កំពុងប្រើវេទិកានេះ ដើម្បីរំខានដល់ការបោះឆ្នោតនៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោកផងដែរ។ ជាក់ស្តែង នៅក្នុងរបាយការណ៍ថ្មីមួយចេញផ្សាយនាពេលថ្មីៗនេះ ដែលមានកម្រាស់ ៥៤ទំព័រ បានឲ្យដឹងថាកម្មវិធី ChatGPT របស់ក្រុមហ៊ុន OpenAI កំពុងប្រយុទ្ធនឹងប្រតិបត្តិការជាង២០ និងបណ្តាញបោកប្រាស់ជាច្រើនមកពីជុំវិញពិភពលោក ដែលព្យាយាមប្រើម៉ូដែលរបស់ខ្លួនក្នុងគោលបំណងអាក្រក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
ក្រុមហ៊ុន OpenAI បានប្រកាសថា ការអាប់ដេតរបស់ខ្លួនលើ «ការប្រើប្រាស់ដ៏មានឥទ្ធិពល និងប្រតិបត្តិការតាមអ៊ីនធឺណិត» មានបំណងផ្តល់រូបថតនៃអ្វីដែលខ្លួនកំពុងឃើញ ដើម្បីកំណត់បណ្តុំនៃនិន្នាការមានទិដ្ឋភាពគំរាមកំហែងនានា។ របាយការណ៍របស់ OpenAI បង្ហាញថា ការបង្គ្រាប់របស់ខ្លួនគឺធ្វើឡើងតិចជាងមួយខែ មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រៅពីសហរដ្ឋអាមេរិក វាជាឆ្នាំដ៏សំខាន់សម្រាប់ការបោះឆ្នោតនៅទូទាំងពិភពលោក ដោយការប្រកួតប្រជែងបានកើនឡើង ដែលប៉ះពាល់ដល់មនុស្សជាង ៤ពាន់លាននាក់នៅក្នុងប្រទេសជាង៤០។ ការកើនឡើងនៃមាតិកាដែលបង្កើតដោយ AI បាននាំឱ្យមានការព្រួយបារម្ភអំពីព័ត៌មានមិនពិតទាក់ទងនឹងការបោះឆ្នោត ដោយចំនួននៃការក្លែងបន្លំត្រូវបានបង្កើតឡើង នឹងកើនឡើង ៩០០% ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន Clarity។
OpenAI បានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនថា ការប្រើប្រាស់ AI ទាក់ទងនឹងការបោះឆ្នោត «មានភាពស្មុគស្មាញពីសំណើសាមញ្ញសម្រាប់ការបង្កើតមាតិកា រហូតដល់កិច្ចខិតខំប្រឹងប្រែងពហុដំណាក់កាលស្មុគស្មាញ ដើម្បីវិភាគ និងឆ្លើយតបទៅនឹងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម»។ OpenAI បានថា ខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលទាក់ទងភាគច្រើនទៅនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិក៕