(ភ្នំពេញ)៖ សម្រាប់សិស្សានុសិស្សថ្នាក់ទី១២សុទ្ធសឹងតែមានគោលដៅរៀងខ្លួនដើម្បីសម្រេច នាថ្ងៃខាងមុខ ឬអនាគត ដោយហេតុនេះហើយទើបមានការសម្រេចចិត្តផ្សេងៗគ្នាទៅលើជំនាញដើម្បីយកមកសិក្សានៅថ្នាក់សាកលវិទ្យាល័យ។ ការជ្រើសរើសជំនាញយកមកសិក្សា ដែលត្រឹមត្រូវនៅថ្នាក់ឧត្តមសិក្សា គឺជាផ្នែកមួយដែលជួយក្នុងការសម្រេចគោលដៅរបស់ សិស្សានុសិស្ស។ លើសពីនោះផងដែរ ការជ្រើសរើសជំនាញយកមកសិក្សាឲ្យស្របនឹង គោលដៅ តែងតែភ្ជាប់ជាមួយឱកាសផងដែរ។
ជាឧទាហរណ៍ជាក់ស្តែង មុននឹងសម្រេច ចិត្តទៅលើជំនាញមកសិក្សា សិស្សានុសិស្សគួរតែពិចារណាទៅលើឱកាសដែលនឹងអាចទទួលបាននៅពេលបញ្ចប់ការសិក្សា ដូចជាឱកាសការងារ និងការប្រកួតប្រជែងផ្សេងៗ។
បើយើងក្រឡេកមើលពីឱកាសការងារ យើងសង្កេតឃើញថា ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ គឺជាជំនាញស្នូលនៅក្នុងគ្រប់ក្រុមហ៊ុន ក៏ដូចជាវិស័យពាណិជ្ជកម្ម ហើយបើនិយាយពីឱកាសការងារវិញ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុនេះ មានតម្រូវការការងារខ្ពស់ ព្រោះវាជាជំនាញមួយសំខាន់ដែលគ្រប់ក្រុមហ៊ុនទាំងអស់ត្រូវការ និងមិនអាចខ្វះបានក្នុងដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុន។
ដូចេ្នះសម្រាប់សិស្សានុសិស្សដែលទើបតែបញ្ចប់ការប្រឡងថ្នាក់ទី១២ និងកំពុងតែគិតទៅលើមុខវិជ្ជា ដែលនឹងសិក្សានៅពេលបញ្ចប់ថ្នាក់ទី១២ជោគជ័យ អាចពិចារណាទៅលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ក៏ដូចជាវិទ្យាស្ថានខេមអេដបាន ព្រោះថា វិទ្យាស្ថានខេមអេដជាវិទ្យាស្ថាន អន្តរជាតិ និងនាំមុខគេទៅលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ហើយវិទ្យាស្ថានក៏បណ្តុះ បណ្តាលបរិញ្ញាបត្រតែមួយគត់គឺផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA + CAT)។
និស្សិតដែលសិក្សានៅវិទ្យាស្ថានខេមអេដ នឹងមានឱកាសទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ គឺ បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលមានការទទួលស្គាល់ពីសហរដ្ឋអាមេរិក និង សញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែក គណនេយ្យ (Certified Accounting Technician - CAT) ដែលចេញពីចក្រភពអង់គ្លេស ហើយមានការទទួលស្គាល់ពី១៨៣ប្រទេសនៅលើពិភពលោក។
លើសពីនោះទៅទៀតនៅអំឡុងឆ្នាំទី៣ និស្សិតដែលសិក្សានៅវិទ្យាស្ថានខេមអេដ និងមានឱកាសផ្លាស់ប្តូរកម្មវិធីសិក្សា ជាមួយសាកលវិទ្យាល័យដៃគូរនៅក្រៅប្រទេសដូចជា សហរដ្ឋអាមេរិក, បារាំង, ចិន, ម៉ាឡេស៊ី។ល។ និស្សិតខេមអេដនឹងទទួលបានឱកាស ការងារខ្ពស់ ព្រោះវិទ្យាស្ថានមាននាយកដ្ឋានមួយ ដែលប្រឹក្សាការងារជាមួយគ្រប់និស្សិត ទាំងអស់ ហើយវិទ្យាស្ថានក៏មានទំនាក់ទំនងយ៉ាងល្អជាមួយបណ្តាក្រុមហ៊ុនជាតិ អន្តរជាតិ និងបណ្តាធនាគារជាច្រើន។
ឥឡូវនេះវិទ្យាស្ថានខេមអេដកំពុងតែផ្តល់អាហារូបករណ៍រហូតដល់ ៥០០០ដុល្លារ សម្រាប់ សិស្សដែលមានបំណងចង់សិក្សាបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុនៅវិទ្យាស្ថាន ខេមអេដ។
ដូច្នេះបើសិនជាសិស្សានុសិស្សដែលមានបំណង់ចង់សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) ជាមួយសាលាដែលមានការទទួលស្គាល់ជាអន្តរជាតិ សាស្រ្តាចារ្យ ដែលមានទាំងចំណេះដឹង និងបទពិសោធន៍ខ្ពស់ និងឱកាសការងារខ្ពស់ពីស្ថាប័នជាតិ និងអន្តរជាតិ អាចចុះឈ្មោះសិក្សាជាមួយវិទ្យាស្ថានខេមអេដបានចាប់តាំងពីឥឡូវនេះតទៅ។
សម្រាប់ពត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh ឬទំនាក់ទំនងមកកាន់ ទូរស័ព្ទ 070 673 673 / 010 986 523 / 078 588 886 (Telegram)៕