(ន័រវេស)៖ ខ្សែប្រយុទ្ធឆ្នើម Erling Haaland បានបង្កើកកំណត់ត្រាថ្មី ការក្លាយជាកីឡាករស៊ុតបានច្រើនជាគ្រាប់ជាងគេនៅក្រុមជម្រើសជាតិន័រវេស ពីការរកបាន ៣៤គ្រាប់ បន្ទាប់ពីរួមចំណែកស៊ុតយកឈ្នះក្រុមស្លូវេនី ៣-០ ក្នុងពានរង្វាន់ Nations League 2024-25 League B ។
ការឈានដល់ ៣៤គ្រាប់របស់ Erling Haaland បន្ទាប់ពីរូបគេរួមចំណែកស៊ុតបាន ២គ្រាប់ក្នុងជំនួបទល់នឹងក្រុមស្លូវេនី គិតចាប់តាំងពីឆ្នាំ១៩៣៤ ដែលតំណែងនេះកាន់កាប់ដោយអតីតកីឡាករ Jorgen Juve នៅការរកបាន ៣៣គ្រាប់ ដែលមានរយៈពេល ៩០ឆ្នាំ។
តាមរយៈលទ្ធផលនេះ ក្រុមជម្រើសជាតិន័រវេស ឈរនាំមុខកំពូលតារាង Group 3 ពីការរកបាន ៧ពិន្ទុ ដែលមានក្រុមអូទ្រីស និងក្រុមស្លូវេនី រកបាន ៤ពិន្ទុស្មើគ្នា ហើយក្រុមកាហ្សាក់ស្ថាន មានតែ១ពិន្ទុក្រោយឆ្លងកាត់ ៣ប្រកួតដូចគ្នា ។
រំលឹកផងថា Erling Haaland ពីការរកបាន ៣៤គ្រាប់ច្រើនជាងគេនេះ គឺរូបគេបង្ហាញខ្លួន ៣៦ប្រកួតជាមួយក្រុមជម្រើសជាតិន័រវេស គិតចាប់តាំងពីឆ្នាំ២០១៩ ៕