(ភ្នំពេញ)៖ ជាមួយរយៈពេល ១៩ឆ្នាំ នៃភាពជោគជ័យក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេស ក្រុមហ៊ុនបុរី ប៉េង ហួត សូមផ្ដល់ជូននូវកម្មវិធីពិសេសអស្ចារ្យមិនធ្លាប់មានពីមុនមក គឺ ១៩ឆ្នាំ Biggest Offer ជាមួយនឹងការបង់រំលស់ជាមួយបុរីផ្ទាល់ ដោយអត្រាការប្រាក់ត្រឹមតែ ៩%ប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលមានរយៈពេលរហូតទៅដល់ ១៩ឆ្នាំ ដោយមិនចាំបាច់សិក្សាចំណូល។ មិនតែប៉ុណ្ណោះ ក៏មានការផ្ដល់ជូនជាច្រើនទៀតដូចជា ការបញ្ចុះតម្លៃ និងគោលការណ៍បង់ប្រាក់ងាយស្រួល ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗទៀត។
សូមជម្រាបថា ការផ្តល់ជូនខាងលើនេះ គឺពិតជាពិសេសមិនធ្លាប់មានពីមុនមកឡើយ សម្រាប់ការបង់រំលស់ជាមួយក្រុមហ៊ុនអចលនទ្រព្យក្នុងទីផ្សារបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏បានចេញនូវម៉ូតផ្ទះថ្មីសន្លាងចុងក្រោយគេជាច្រើន ដែលស័ក្តិសមឥតខ្ចោះសម្រាប់គ្រួសារសម័យថ្មី ដែលផ្តល់នូវប្រណិតភាព និងផាសុកភាពក្នុងការរស់នៅ រួមមាន វីឡា ព្រីន ម៉ូតថ្មី, វីឡា ព្រីនសេស៍, វីឡា ឃ្វីន ម៉ូតថ្មី, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា ភ្លោះ ម៉ូតថ្មី, និង វីឡា ភ្លោះ ម៉ូដឺន។
គួររំឭកផងដែរថា គម្រោងបុរី ប៉េង ហួត មានទីតាំងស្ថិតនៅតំបន់សំខាន់ៗ ក្នុងរាជធានីភ្នំពេញរួមមានគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតក្នុងខណ្ឌច្បារអំពៅមានផ្ទៃដីសរុបប្រមាណ ៤០០ហិកតាជាសហគមន៍ទំនើបចម្រុះ ហ៊ុំព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងសម្បូរបែប។ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញរួមមានគម្រោងធំៗ ដូចជាគម្រោងដឹស្តា ដាយមិន (ផ្លូវ ៦០ម៉ែត្រ) មានទីតាំងស្ថិតតាមបណ្តោយមហាវិថីសម្តេចតេជោ ឬហៅកាត់ថាផ្លូវ ៦០ម៉ែត្រ និងគម្រោងដឹស្តា មេរា ហ្កាដិន (ផ្លូវ៥០ម៉ែត្រ) មានទីតាំងស្ថិតតាមបណ្តាយផ្លូវក្រវ៉ាត់ក្រុងទី២ ឬហៅកាត់ថាផ្លូវ ៥០ម៉ែត្រ។
រីឯភាគខាងជើងនៃរាជធានីភ្នំពេញក៏មានគម្រោង ដឹស្តា មុនីរាហ៍ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ 6A តែម្តង។ គ្រប់គម្រោងរបស់ក្រុមហ៊ុនមានប្រភេទផ្ទះជាច្រើនយ៉ាងសម្បូរបែប រាប់ចាប់ពីខុនដូ វីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ រហូតដល់វីឡាទោល ហើយក្នុងប្រភេទផ្ទះនីមួយៗមានច្រើនម៉ូដច្រើនជម្រើស អាស្រ័យទៅតាមតម្រូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់។
សូមអញ្ជើញមកទទួលការផ្ដល់ជូនដ៏មិនធ្លាប់មាននេះ ជាមួយសហការីលក់របស់បុរី ប៉េង ហួត នៅគ្រប់ការិយាល័យលក់ ឬទាក់ទងតាមលេខទូរសព្ទ ០១៦/០១៧ ៥៩ ៦៧ ៨៩ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់៕