(ភ្នំពេញ)៖ លោក សូ ដារា និងសាច់ញាតិរបស់គាត់ ជាអ្នកឈ្នះការផ្សងសំណាងដែលឧបត្ថម្ភដោយ ធនាគារកម្ពុជាសាធារណៈ និងក្រុមហ៊ុនវីសា ទៅទស្សនាព្រឹត្តិការណ៍បិទបញ្ចប់ការប្រកួតកីឡាអូឡាំពិក ២០២៤ នៅទីក្រុងប៉ារីស រយៈពេល៥ថ្ងៃ ៤យប់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។
លោកដារា បានចែករំលែកបទពិសោធន៍របស់គាត់ថា «ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកពិតជាអស្ចារ្យ ហើយជាព្រឹត្តិការណ៍ដែល មិនអាចបំភ្លេចបាននៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាមានក្ដីរំភើប និងមានមោទនភាព យ៉ាងក្រៃលែងនៅពេលដែលខ្ញុំបានទស្សនាតារារ៉េបរបស់កម្ពុជា គឺ លោក វណ្ណដា ដែលបានសម្ដែងបទចម្រៀងដ៏ល្បីរបស់គាត់គឺបទ Time to Rise ដែលមានអ្នកចូលទស្សនាប្រមាណ ៧១.០០០ នាក់នៅក្នុងពហុកីឡាដ្ឋានជាតិ Stade de France ទីក្រុងប៉ារីស»។
លោក អុង មីងតិច នាយកប្រតិបត្តិនៃធនាគារកម្ពុជាសាធារណៈ(ធនាគារកម្ពុ) បានមានប្រសាសន៍ថា ធនាគារកម្ពុបានសហការជាមួយដៃគូ ក្រុមហ៊ុន វីសា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីនាំមកនូវបទពិសោធន៍ថ្មីៗ និងវត្ថុអនុស្សាវរីយ៍ពិសេសៗ សម្រាប់ផ្ដល់ជារង្វាន់ដល់សមាជិកប័ណ្ណឥណទាន និងឥណពន្ធវីសា ដូចជាការចូលទស្សនាព្រឹតិ្តការណ៍ Qatar FIFA World Cup 2022 និង Shanghai Fashion Week 2024។
បច្ចុប្បន្នធនាគារកម្ពុកំពុងផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ ដែលរៀបចំយ៉ាងពិសេសពីព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ២០២៤ នៅទីក្រុងប៉ារីស ជូនដល់សមាជិកប័ណ្ណវីសាទាំងចាស់ និងថ្មី រហូតដល់ដំណាច់ឆ្នាំ២០២៤ រួមទាំងការបញ្ចុះតម្លៃ និងការទទួលសាច់ប្រាក់ត្រឡប់ដ៏គួរឱ្យទាក់ទាញសម្រាប់ការទិញទំនិញ ពិសាភោជនីអាហារ
និងចាក់ប្រេងឥន្ទៈជាដើម។
ប្រើប្រាស់ប័ណ្ណវីសាធនាគារកម្ពុឥឡូវនេះ អ្នកឈ្នះការផ្សងសំណាងបន្ទាប់អាចជាលោកអ្នក!
សម្រាប់ព័ត៌មានថ្មីៗអំពីការប្រូម៉ូសិនប័ណ្ណធនាគារកម្ពុជា ចុចត្រង់នេះ ឬទំនាក់ទំនងយើងខ្ញុំដោយ សូមចុចត្រង់នេះ សម្រាប់ព័ត៌មានលម្អិតបន្ថែម៕