(ភ្នំពេញ)៖ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងប្ដេជ្ញាចិត្ដក្នុងការជួយជ្រោមជ្រែងដល់ម្ចាស់អាជីវកម្មគ្រប់វិស័យ តាមរយៈសេវាកម្មធនាគារដ៏សម្បូរបែប ធនាគារ ជីប ម៉ុង បានឈ្នះពានរង្វាន់កម្រិតកំពូលជាធនាគារប្រកបដោយភាពច្នៃប្រឌិតបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឆ្នាំ២០២៤ ដែលមានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិ International Finance។
ការទទួលស្គាល់មួយនេះបានបញ្ជាក់យ៉ាងច្បាស់ពីការអភិវឌ្ឍឥតឈប់ឈរក្នុងការផ្តល់ជូននូវសេវាកម្មអតិថិជនដ៏ល្អ និងឆាប់រហ័ស បន្ថែមនឹងការដាក់ចេញនូវផលិតផលថ្មីៗបន្តបន្ទាប់ដើម្បីក្លាយជាធនាគារឈានមុខគេ និងផ្ដល់ទំនុកចិត្តខ្ពស់ក្នុងវិស័យធនាគារនៅកម្ពុជា។
គួរឲ្យសម្គាល់ថា ធនាគារ ជីប ម៉ុង ជាធនាគារដែលមានគ្រឹះដ៏រឹងមាំ និងដើរតាមគន្លងជោគជ័យរបស់ ជីប ម៉ុង តាំងពីឆ្នាំ ១៩៨២ ព្រមទាំងមានម្ចាស់ភាគហ៊ុនដែលមានចក្ខុវិស័យវែងឆ្ងាយ និងបទពិសោធន៍ជាងបួនទស្សវត្សក្នុងទីផ្សារកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ 081 811 911 / 066 811 911៕