​(ភ្នំពេញ)៖ ក្រុមការងារ របស់ GANZBERG បានចុះទៅប្រគល់រង្វាន់រថយន្តខ្លាញ់គោ សេរីទំនើបមួយគ្រឿង ជូនដល់អតិថិជនកំពូលសំណាងឈ្មោះ ឆែ សីហា លេខរៀងទី១៧៥ រស់នៅ ភូមិត្រាវ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

លំអិតអំពីសាច់រឿង ដែលនាំឲ្យរូបគាត់បានឈ្នះរង្វាន់យក្សពី GANZBERG គឺថា នៅថ្ងៃឈប់សម្រាកមានប្អូនប្រុសបង្កើត មកលេងផ្ទះដោយហេតុនឹករលឹកបងប្រុសពេក ពេលមកដល់ ឆែ សីហា ដែលត្រូវជាបងប្រុសបានទៅទិញស្រាបៀរ GANZBERG ចំនួនមួយយួរ ហើយបានប្រាប់ប្រពន្ធឲ្យកាប់មាន់ធ្វើគ្រឿងក្លែម ដើម្បីទទួលប្អូនប្រុសដែលមកលេងសួរសុខទុក្ខ។

ផឹកបណ្ដើរសួរសុខទុកគ្នាបណ្ដើរអស់ម្នាក់មួយកំប៉ុង ហើយក៏បានទាញកំប៉ុងទី២ យកមកគាស់ផឹក ស្រាប់តែបានឃើញរូបឡានខ្លាញ់នៅក្រោមក្រវិលកំប៉ុង ក៏ស្រែកប្រាប់បងប្អូន និងប្រពន្ធថាត្រូវរង្វាន់រថយន្តពី GANZBERG ហើយ នាំគ្នាស្រែកហូរផ្អើលអស់អ្នកភូមិផងរបងជាមួយពេញមួយភូមិ។

អ្នកភូមិហួសចិត្តគ្រប់គ្នាថា សំណាងអីសំណាងយ៉ាងនេះ អាប្អូន ផឹកតែមួយយួរសោះបានរង្វាន់ឡានពិតៗ សឹងតែមិនគួរឲ្យជឿ។ បន្ទាប់ពីបានឈ្នះរង្វាន់ហើយ បានពិភាក្សាគ្នា ថាឡានដែលបានមកនឹង យកមកប្រើសប្រាស់ទាំងអស់គ្នាពេលត្រូវការ និងសន្យាថា ទៅណាគឺទៅជាមួយគ្នា ព្រោះយើងជាបងប្អូនល្អនឹងគ្នា។

ក្រោយមកក៏បានទាក់ទងទៅក្រុមការងាររបស់ GANZBERG ដើម្បីរៀបចំឯកសារលិខិតប្រគល់ទទួលក្រវិលកំប៉ុង ដើម្បីឡើងទៅខាងក្រុមហ៊ុន រង់ចាំទទួលរង្វាន់រថយន្ត FORD PICK UP ខ្លាញ់គោពី GANZBERG ដ៏ស្រស់ស្អាតសេរីទំនើបចុងក្រោយបង្អស់។

សូមបន្តការគាំទ្រ GANZBERG ដើម្បីបានឈ្នះរង្វាន់យក្ស ក៏ដូចជាបានជួយឲ្យមានកម្មវិធីធំៗ ថ្មីៗ ប្លែកៗ កើតមានឡើងទៅស្រុកខ្មែរ៕
ផឹក GANZBERG បានឆ្ងាញ់ បានទាំងរង្វាន់យក្ស
សូមពិសាដោយការទទួលខុសត្រូវ! បើស្រវឹង កុំបើកបរ!