(ភ្នំពេញ)៖ អបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមឆាយនីសតៃប៉ិ ៣-២ ក្នុងប្រកួតមិត្តភាពអន្តរជាតិ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដែលនេះជាការយកបានជ័យជម្នះលើកទី១ ពីការដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្នលោក Koji Gyotoku ។
៣គ្រាប់របស់គោព្រៃកម្ពុជា កើតឡើងដោយកីឡាករ មិន រតនៈ នៅការស៊ុតគ្រាប់បាល់តាមស្មើ និងមួយគ្រាប់ជ័យជម្នះ ហើយក៏មានមួយគ្រាប់ជារបស់មិត្តរួមក្រុម សៀង ចន្ធា ដែលនេះនាំឱ្យក្រុមកម្ពុជា នៅតែបន្តការយកបានជ័យជម្នះលើក្រុមឆាយនីសតៃប៉ិ ក្នុងប្រវត្តិជួបគ្នា ៤លើកដោយ នឹងមានស្មើ ១លើក ។
ប្រកួតបន្ទាប់របស់ក្រុមគោព្រៃកម្ពុជា នឹងបន្តចេញទៅជួបមិត្តភាពជាមួយក្រុមហុងកុង នៅទីក្រុងហុងកុង នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ។