(ប៊ូដាផេស)៖ ទឹកក្រូចហូឡង់ បានចែកគ្នាម្នាក់ ១ពិន្ទុជាមួយម្ចាស់ផ្ទះហុងគ្រី តាមរយៈលទ្ធផលស្មើ ១-១ នាយប់មិញនេះ ក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2024-2025 ស្របពេលខ្សែការពារ Virgil van Dijk បានរងពិន័យកាតក្រហមផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
យ៉ាងណាក៏ដោយ នេះជាកាតក្រហមលើកដំបូងជាមួយជម្រើសជាតិ ចំពោះខ្សែការពារដែលត្រូវបានជ្រើសរើសចេញពី ក្លិបអង់គ្លេស Liverpool ក្នុងប្រកួតទី៧៧ របស់ Van Dijk នៅពេលបង្កកំហុសលើកទី២ ទៅលើ Kevin Csoboth។
ការលេងតែសមាជិក ១០នាក់ចាប់ពីនាទី៧៩ មកនោះដែរ ក្រុមរបស់លោក Ronald Koeman នៅតែអាចវាយបកតាម ស្មើ ១-១ វិញ ពោលគឺនៅនាទី៨៣ ពីការធ្វើបានសម្រេចរបស់កីឡាករ Denzel Dumfries តែតបញ្ចូលទី ក្រោយទទួលបាល់ពីការទាត់ free kick របស់មិត្តរួមក្រុម Cody Gakpo ដ្បិតត្រូវបានក្រុមម្ចាស់ផ្ទះហុងគ្រីនាំមុខតាំងពីវគ្គទី១ ដែលបានធ្វើបានសម្រេចដោយ Salai នៅនាទី៣២។
តាមរយៈលទ្ធផលស្មើក្រៅដីនេះដែរ បានញាំងឱ្យហូឡង់រកបាន ៥ពិន្ទុ ឈរលេខ២ បណ្តោះអាសន្នប្រចាំ League A ក្រុម៣ តាមពីក្រោយអាល្លឺម៉ង់ឈរកំពូលតារាងជាមួយ ៧ពិន្ទុ ក្រោយជ័យជម្នះ ២-១ ទៅលើម្ចាស់ផ្ទះបូស្នីយប់នេះដែរ៕