(ភ្នំពេញ)៖ Peugeot (ពើហ្សូ) ជាឈ្មោះល្បីល្បាញនៅក្នុងឧស្សាហកម្មរថយន្តពិភពលោក បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ដើម្បីអបអរសាទរខួបលើកទី ២១៤ឆ្នាំ នៃការបង្កើតក្រុមហ៊ុន និងបង្ហាញថា ត្រឹមឆ្នាំ២០២៣ ថរយន្តចំនួន ១,១២៤,២៦៨គ្រឿង ត្រូវបានលក់ជាសកល ពោលគឺកើនឡើង៦% បើធៀបនឹងឆ្នាំ២០២២។
ព្រឹត្តិការណ៍ដ៏សំខាន់នេះកត់សម្គាល់លើសមិទ្ធិផលដ៏ពិសេសជាងពីរសតវត្ស ដែលទាក់ទងនឹងភាពច្នៃប្រឌិតឥតឈប់ឈរ និងកេរ្តិ៍ដំណែលដែលបង្កើតឡើងនៅលើសិល្បៈក្នុងការឆ្នៃរថយន្តប្រកបដោយ គុណភាព។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨១០, Peugeot (ពើហ្សូ) បានរីកចម្រើនពីសហគ្រាសខ្នាតតូចដែលដំណើរការដោយគ្រួសារ ទៅជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីបំផុតមួយរបស់ពិភពលោក ដែលទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនលើ ឧត្តមភាពនិងបច្ចេកវិទ្យាទំនើប។
*កេរ្តិ៍ដំណែលទាក់ទាញនៃការរចនា និងដំណើរការ
ភាពទាក់ទាញរបស់Peugeot(ពើហ្សូ) គឺស្ថិតនៅក្នុងសមត្ថភាពរបស់វាក្នុងការបញ្ចូលគ្នា នូវសោភ័ណភាពដ៏គួរឱ្យទាក់ទាញ អមមកជាមួយនឹងគុណភាពដ៏ប្រសើរ។ រថយន្តនិមួយៗត្រូវបានផលិតឡើងដោយការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ គិតទាំងព័ត៌មានលម្អិតរបស់រថយន្ត ការផ្គុំបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃរចនាបត់ ផាសុកភាព និងមុខងាររបស់រថយន្ត។
ប្រវត្តិដ៏សំបូរបែបរបស់ម៉ាកយីហោនេះ គឺស្ថិតនៅក្នុងការច្នៃប្រឌិត រាប់តាំងពីការផលិតរថយន្ត រហូតដល់ធាតុផ្សំនៃការរចនា ដំណើរការផលិតដ៏ល្អឥតខ្ចោះ ដែលកំណត់និន្នាការនៅក្នុងឧស្សាហកម្មនេះ។
នៅក្នុងប្រទេសកម្ពុជា, រថយន្ត Peugeot (ពើហ្សូ) បានក្លាយខ្លួនជានិមិត្តរូបនៃភាពប្រណីតនិងភាពជឿជាក់ ដោយផ្តល់ជូននូវរថយន្តជាច្រើនប្រភេទ ដែលបំពេញតាមចំណង់ចំណូលចិត្តពិសេស
របស់អ្នកប្រើប្រាស់ក្នុងស្រុក។ ការប្តេជ្ញាចិត្តរបស់ម៉ាកយីហោចំពោះគុណភាព និងការពេញចិត្តចំពោះអតិថិជនរបស់ខ្លួន បានអនុញ្ញាតឱ្យវារីកចម្រើននៅក្នុងទីផ្សារកម្ពុជា ដែលបង្ហាញថាអតិថិជនពេញចិត្តចំពោះភាពឆើតឆាយ និងបច្ចេកវិទ្យាទំនើបរបស់រថយន្ត។
Peugeot (ពើហ្សូ) បន្តនូវសន្ទុះដ៏រឹងមាំរបស់ខ្លួន ដោយសម្រេចបានការលក់ជាសកលរហូតដល់ចំនួន ១,១២៤,២៦៨គ្រឿង នៅឆ្នាំ២០២៣ ពោលគឺកើនឡើង៦% បើធៀបនឹងឆ្នាំ២០២២។ កំណើននេះបង្ហាញពីវត្តមានរបស់ម៉ាកយីហោដែលកំពុងកើនឡើង ដែលជំរុញដោយការផ្តោតជាយុទ្ធសាស្ត្ររបស់ខ្លួន លើការធ្វើអន្តរភាវូបនីយកម្ម។
គួរកត់សម្គាល់ថាការលក់នៅខាងក្រៅ EU29 ឥឡូវនេះតំណាងឱ្យ ២៨.២% នៃការលក់សរុបទូទាំងពិភពលោក ដែលឆ្លុះបញ្ចាំងពីការកើនឡើង ០.៨ពិន្ទុធៀបនឹងឆ្នាំមុន។ លើសពីនេះ ប្រទេសចំនួន១៧ សម្រេចបានចំណែកទីផ្សារល្អបំផុតរបស់ពួកគេ ក្នុងរយៈពេល ១៥ឆ្នាំ ដោយពង្រឹងភាពទាក់ទាញជាសកលរបស់ Peugeot (ពើហ្សូ) និងការប្រកួតប្រជែងទីផ្សារ។
លោកស្រី ហៃ រដ្ឋា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Peugeot Cambodia បានថ្លែងថា៖ «យើងមានមោទកភាពយ៉ាងខ្លាំងក្នុងការប្រារព្ធខួបលើកទី ២១៤ឆ្នាំ របស់ Peugeot (ពើហ្សូ) នៅកម្ពុជា។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនមែនគ្រាន់តែជាការអបអរសាទរប្រវត្តិសាស្ត្ររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការបន្តជំរុញព្រំដែននៃការច្នៃប្រឌិត និងការនាំយករថយន្តល្អៗ ទំនើបទាន់សម័យ សន្សំសំចៃ គុណភាពខ្ពស់ ដើម្បីសមស្របនឹងតម្រូវការអតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជា»។
សូមជម្រាបថា រថយន្តពើហ្សូ ទទួលបានពានរង្វាន់រថយន្តប្រចាំឆ្នាំ ទៅលើការសន្សំសំចៃប្រេងសាំងតិចបំផុត Best Saving SUV ការរចនារូបរាងស្អាតបំផុត និងរថយន្តល្អបំផុត។ រថយន្តដំបូងរបស់ពើហ្សូ ដែលមានកង់បីត្រូវបានបង្កើតឡើងដោយដៃមានឈ្មោះថា Armand Peugeot ក្នុងឆ្នាំ១៨១០ និងក្រោយមកពើហ្សូក៏បានវិវឌ្ឍន៏ខ្លួន ក្នុងការផលិតរថយន្តជាច្រើនទៀត ដូចជារថយន្តម៉ូឌែល ២០០៨, ៣០០៨ និង៥០០៨ ដែលមានរូបស្អាតទាក់ទាញ រថយន្តអគ្គិសនី រថយន្តបែបស្ព័រដែលទាន់សម័យ និងទំនើបហើយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ ការផលិតរថយន្តទាំងនេះ បានបង្ហាញថា ក្រុមហ៊ុនមានការយកចិត្តទុកដាក់ខ្លាំងចំពោះតម្រូវការអតិថិជន៕