(ឡុងដ៍)៖ ក្លិប Nottingham Forest ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA ដាក់ពិន័យជាទឹកប្រាក់ ៩៨ម៉ឹនដុល្លារ ពីបទបង្ហោះសាររិះគន់មន្រ្តីកាន់វីដេអូជំនួយការអាជ្ញាកណ្តាល VAR នៅលើបណ្តាញសង្គម X នាពេលថ្មីៗ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ពួកគេបានត្អូញត្អែរចំពោះលោក Stuart Attwell មន្រ្តីកាន់ខាង VAR ថា ជាអ្នកគាំទ្រមួយរូបរបស់ក្លិប Luton Town ដែលបានធ្វើការសម្រេចចិត្តផ្តល់បាល់ ១១ម៉ែត្រចំនួន ៣លើក ក្នុងប្រកួតដែល Forest បានចាញ់ក្រុមភ្ញៀវ Everton ២-០ ក្នុងលីគ Premier League កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។
ក៏ប៉ុន្តែក្រោយមកបន្ទាប់ពីការពិន័យខាងលើនេះ ក្លិបបានបដិសេធថាមិនបានចោទប្រកាន់លោក Attwell និងចាត់ទុកការប្រកួតខាងលើមិនសមរម្យនោះទេ។
លើសពីនេះទៀត ពួកគេនឹងប្តឺងជំទាស់ផងដែរ ទៅនឹងការពិន័យមួយនេះ ដោយរក្សាគោលជំហរនៅដដែល ថាមិនបានធ្វើរឿងនេះ។
Nottingham Forest នឹងត្រូវលេងប្រកួតទី៨ របស់ខ្លួនក្នុងលីគរដូវកាលនេះ ទល់នឹងក្រុមភ្ញៀវ Crystal Palace នាថ្ងៃទី២១ ខែតុលា ស្របពេលកំពុងឈរនៅលេខ១០ ក្នុងតារាងពិន្ទុបណ្តោះអាសន្ន ក្រោយពេលចាញ់តែ ១ប្រកួតប៉ុណ្ណោះនៅថ្ងៃបើកឆាក ក្នុងចំណោម ៧ប្រកួតកន្លងមក៕