(ភ្នំពេញ)៖ EDM ជាតន្ត្រីបែបអេឡិចត្រូនិច ដ៏ពេញនិយមសម្រាប់យុវវ័យជាច្រើន ហើយ CAMBODIA SUPREME នឹងរៀបចំ EDM ដ៏ធំបំផុតប្រចាំឆ្នាំជូនហ្វេនៗ តែម្ដង ធានាថាកក្រើក និងពិសេសជាងពេលណាៗទាំងអស់។

EDM Afterlife: Into Wonderland នាំមកជូនដោយ CAMBODIA SUPREME របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីជាការកម្សាន្តសប្បាយ នាឱកាស Halloween ខាងមុខនេះ នៅ Cambodiana Hotel ចាប់ពីម៉ោង ៤-១១ យប់។

សំបុត្រចូលរួម EDM Afterlife: Into Wonderland កំពុងតែដាក់លក់នៅលើ App Live. By Wonderpass ដោយសំបុត្រមាន ២ប្រភេទ គឺសំបុត្រទូទៅ តម្លៃ ១០ដុល្លារ និង VIP តម្លៃ ២០ដុល្លារ ជាពិសេសរាល់ការទិញចំនួន ៥សំបុត្រ នឹងទទួលបានការបញ្ចុះតម្លៃ ១០%។ បញ្ជាក់ តម្លៃសំបុត្រខាងលើនេះ គឺសម្រាប់តែ Early Bird ប៉ុណ្ណោះ ផុតថ្ងៃទី១៧ ខែតុលា នឹងមានការឡើងថ្លៃជាងនេះ។

បន្ថែមពីនេះ មុនឈានដល់ថ្ងៃកម្មវិធី EDM Afterlife: Into Wonderland, CAMBODIA SUPREME ក៏នឹងរៀបចំកម្មវិធី Pre-Party នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ទីតាំងនៅ Slomo ចាប់ពីម៉ោង ៩យប់តទៅ។ ចូលរួមដោយសេរី!៕