(ភ្នំពេញ)៖ ក្រុមហ៊ុន Xiaomi បង្ហាញស្មាតហ្វូនចុងក្រោយរបស់ខ្លួនគឺ Xiaomi 14T Series ដែលរចនាឡើង សម្រាប់អ្នកចូលចិត្តថតរូប ដែលស្វែងរកសមត្ថភាពថតរូបកម្រិតកំពូល ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ ពិសេសការថតរូបដ៏ច្បាស់ រស់រវើកទាំងពេលថ្ងៃ និងពេលយប់។
ការបង្ហាញជាផ្លូវការនូវម៉ូឌែល ទូរស័ព្ទដៃចុងក្រោយរបស់ខ្លួន ធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ Xiaomi 14T Pro មានប្រព័ន្ធកាមេរ៉ា៣ ដែលអាចប្រើបានដែលមាន Focal length ប្រាំចាប់ពី១៥មីលីម៉ែទ្រ ទៅ១២០មីលីម៉ែត្រ ដោយបានផ្ដល់នូវភាពងាយស្រួល ក្នុងការថតរូបក្នុងលក្ខខណ្ឌផ្សេងៗគ្នា ពិសេសមានសេនស័ររូបភាព IMX906 កម្រិតខ្ពស់របស់ Sony និងប្រព័ន្ធកាមេរ៉ាបីគ្រាប់ មាន focal lengths ចំនួន 4 ចាប់ពី 15mm ដល់ 100mm។
ក្នុងនោះផងដែរ Xiaomi 14T Series បាននាំនូវភាពច្នៃប្រឌិត និងផលិតភាពទៅកម្រិតថ្មី បន្ទាប់ជាមួយនឹងសមត្ថភាព AI កម្រិតខ្ពស់ តាមរយៈការស្វែងរកសំឡេង អត្ថបទ រូបភាព និងវីដេអូ ពង្រឹងការងារប្រចាំថ្ងៃ រួមទាំងផ្តល់នូវភាពងាយស្រួលទៀតផង។
សមត្ថភាពដ៏មានអានុភាព មកជាមួយនឹងភាពទំនើបទាន់សម័យ Xiaomi 14T Series បានរួមបញ្ចូលគ្នា នូវសមត្ថភាពយ៉ាងរលូន និងការរចនាដ៏ប្រណីតដោយមានការរចនាម៉ូដបែបលោហធាតុ រលើបេលោង និងគែមអេក្រង់ស្តើងបំផុត 1.7mm ដែលជួយបង្កើនបទពិសោធន៍នៃការបង្ហាញអេក្រង់។
Xiaomi 14T Pro បំពាក់នូវស៊ុមធ្វើពីលោហធាតុចម្រាញ់ ដែលបន្ថែមនូវភាពទំនើបទាន់សម័យ និងផ្តល់នូវភាពធន់ខ្លាំងជាង១១៦ភាគរយ ធន់នឹងការពត់កោង និងការខូចខាតបើប្រៀបធៀបនឹងជំនាន់មុន។
Xiaomi 14T Pro មាន៣ព័ណ៌រួមមាន៖ Titan Gray, Titan Blue និង Titan Black ។
Xiaomi 14T មានជាពណ៌ Titan Gray, Titan Blue, Titan Black និង Lemon Green។
Lemon Green វ៉ារ្យ៉ង់គឺផលិតចេញពីវត្ថុធាតុដើម PU ដែលមានមូលដ្ឋានលើជីវសាស្រ្ត មានបួនស្រទាប់ ដោយរួមបញ្ចូលនូវវត្ថុធាតុដើមជីវៈចំនួន៥០ភាគរយ រួមទាំងសរសៃក្រូចឆ្មា និង PET កែច្នៃ 100% ធ្វើឱ្យវាក្លាយជាជម្រើសដែលមិនប៉ះពាល់ដល់បរិស្ថាន។
ចំពោះតម្លៃវិញមានដូចជា Xiaomi 14T Pro មានជម្រើសពណ៌ចំនួន៣រួមមាន៖ Titan Gray, Titan Blue និង Titan Black។
Xiaomi 14T មានជម្រើស៤ពណ៌គឺ Titan Gray, Titan Blue, Titan Black និង Lemon Green។
Xiaomi 14T Pro ភ្ជាប់មកជាមួយជម្រើសផ្ទុកទិន្នន័យចំនួន២ ដែលមានតម្លៃចាប់ពី៦២៩ដុល្លារ។
Xiaomi 14T ភ្ជាប់មកជាមួយជម្រើសផ្ទុកទិន្នន័យចំនួន២ដែលមានតម្លៃចាប់ពី៣៩៩ដុល្លារ៕