(សៀងហៃ)៖ ជើងខ្លាំងកីឡាករវាយកូនបាល់ Novak Djokovic បានបរាជ័យ ក្នុងការស្វែងរកជ័យជម្នះលើកទី១០០ របស់ខ្លួន បន្ទាប់ពីចាញ់គូប្រជែងអ៊ីតាលី Sinner ក្នុងវគ្គផ្តាច់ព្រ័ត្រ Shanghai Open 2024 របស់ចិននាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករចាស់វស្សារបស់ស៊ែប៊ី វ័យ ៣៧ឆ្នាំរូបនេះ បានបរាជ័យក្នុងការស្វែងរកជ័យជម្នះពាន Shanghai ជាលើកទី៥ របស់គេដែរ នៅពេលត្រូវបានកីឡាករវ័យ ២៣ឆ្នាំ Sinner យកឈ្នះ ២-០ ជាមួយនឹងពិន្ទុ ៧-៦ (៧-៤) និង ៦-៣។
តែយ៉ាងណា Djokovic នៅតែជាកីឡាករ Tennis ទី៣ លើលោកដែលរកបានជ័យជម្នះច្រើនជាងគេ បន្ទាប់ពី Jimmy Connors ធ្វើបាន ១០៩លើក និង Roger Federer ធ្វើបាន ១០៣លើក។
ចំណែកឯ Sinner វិញ Shanghai 2024 គឺជាពានទី៧ ដែលរូបគេឈ្នះប្រចាំឆ្នាំនេះ ដែលជាឆ្នាំគួរឱ្យកត់សម្គាល់សម្រាប់ អាជីពរបស់គេ ក្នុងចំណោមជ័យជម្នះលើកទី៦៥ ពីការប្រកួតសរុប ៧១លើក បូករួមទាំងការឈ្នះពាន Australian Open របស់អូស្រ្តាលី និង US Open របស់សហរដ្ឋអាមេរិកទៀតផង៕