(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបង្កើតសមិទ្ធផលថ្មីជូនជាតិបន្ថែមទៀត ក្រោយដណ្ដើមបានមេដាយសរុបចំនួន ១៣គ្រឿង (មាស ៥ ប្រាក់ ២ និងសំរឹទ្ធ ៦) ពីការប្រកួតកីឡាជឺជីតស៊ូលក្ខណៈបើកសេរី AFG Open 2024 នៅប្រទេសថៃ កាលពីចុងសប្ដាហ៍កន្លងទៅ។
លោក Jasper Martijn PAAS គ្រូបង្វឹកក្រុមកីឡាជឺជីតស៊ូកម្ពុជា បានឲ្យដឹងថា AFG Open គឺជាការប្រកួតដ៏ធំបំផុតមួយរបស់អាស៊ីអាគ្នេយ៍ ខណៈឆ្នាំនេះ មានអត្តពលិកចំនួន ៧២០នាក់ មកពី ៤៧ប្រទេសជុំវិញពិភពលោកចូលរួមប្រកួត ក្នុងនោះកម្ពុជា ក៏បានបញ្ជូនអត្តពលិក ១០ចូលរួមផងដែរ ដោយលទ្ធផលដណ្ដើមបានមេដាយសរុបចំនួន ១៣គ្រឿង៕