(បាត់ដំបង)៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ GANZBERG បានរៀបចំយុទ្ធនាការប្រដាល់គុនខ្មែរលំដាប់ប្រទេស ដើម្បីពង្រីកវិសាលភាពគុនខ្មែរ ឱ្យបានកាន់តែខ្លាំងថែមទៀត។

GANZBERG មានឆន្ទៈយ៉ាងមោះមុត​ថា GANZBERG លើកស្ទួយកីឡាករគុនខ្មែរ ឡើងដល់កម្រិតពិភពលោក ដើម្បីនាំយកកីឡាករគុនខ្មែរដ៏អង់អាចក្លាហានទៅកាន់ឆាកអន្តរជាតិ និងធ្វើឱ្យបរទេសទទួលស្គាល់គុនខ្មែរថា ជាក្បាច់គុនដ៏អស្ចារ្យមួយនៅក្នុងពិភពលោក។

ជាមួយគ្នានោះដែល GANZBERG ក៏នាំមកជូននូវព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំលំដាប់អន្តរជាតិ ដែលប្រជុំទៅដោយកំពូលតារាចម្រៀងល្បីៗ រួមជាមួយ DJ និង MC ល្បីៗជាច្រើនរូបលើឆាក GANZBERG Kun Khmer Festival Concert ចំនួន២ថ្ងៃ គឺនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ពហុកីឡដ្ឋាន វាលបែកចាន ខេត្តបាត់ដំបង ចាប់ពីម៉ោង ៨យប់។

ក្រៅពីរីករាយទស្សនាការប្រដាល់គុនខ្មែរលំដាប់ប្រទេស និងការប្រគំតន្រ្តីដ៏ធំលំដាប់អន្តរជាតិហើយនោះ បងប្អូនអ្នក បាត់ដំបង ជាពិសេសអតិថិជន GANZBERG ក៏អាចរីករាយជាមួយការតាំងលក់ផលិតផល និងម្ហូបអាហារជាច្រើនមុខផងដែរ។

កុំភ្លេចនាំពួកម៉ាកល្អ មនុស្សជាទីស្រឡាញ់របស់អ្នកមកញ៉ាំ GANZBERG រូបរាងថ្មី ឆ្ងាញ់លើសពីស្រាបៀរធម្មតា៕