(ភ្នំពេញ)៖ ដើម្បីពង្រឹងទំនាក់ទំនងនៅក្នុងសហគម៍ និងពង្រឹងសុខភាពឲ្យកាន់តែប្រសើរ ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិនបានប្រកាស់នូវកម្មវិធី «Orkide Fun Run, រត់ក្នុងសហគមន៍ដើម្បីសុខភាព» ប្រព្រឹត្តិឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដែលមានទីតាំងនៅនៅទីតាំង អ័រគីដេ ដឹប៊ូតានឹចស៊ីធី តាមបណ្តោយផ្លូវជាតិលេខ 6A សង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការបង្កើតឡើងនូវកម្មវិធីនេះ គឺដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋដែលតែងតែចំណាយពេលវេលាហាត់ប្រាណ ក៏ដូចជាការបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងអ័រគីដេ ដឹប៊ូតានឹចស៊ីធី។
ការចូលរួមរត់កម្សាន្តក្នុងចម្ងាយដែលអាចជ្រើសរើសបានគឺ ៣km, ៥km និង ១០km ជាមួយនិងទីតាំងដ៏សក្តានុពលរបស់គម្រោង ដែលផ្សារភ្ជាប់និងមហាវិថីធំៗដូចជា មហាវិថីអាលីអាឡាតាស់ មហាវិថីឈ្នះឈ្នះ និង ផ្លូវជាតិលេខ6A ។
គួរបញ្ជាក់ផងដែរ រាល់ការចុះឈ្មោះភ្ញៀវកិត្តិយសនឹងទទួលបានអាវកីឡាសម្រាប់រត់កម្សាន្តមួយ មេដាយសម្រាប់ភ្ញៀវកិត្តិយសលេខ១ លេខ២ និងលេខ៣ ការលេងកម្សាន្តបង្វិលកងចាប់រង្វាន់ចំនួន២០នាក់ និងអាហារសម្រន់ផងដែរ។
ជាការពិតណាស់ ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិនតែងតែខិតខំប្រឹងប្រែងបំពេញតម្រូវការ ក៏ដូចជាផ្តល់ជូននូវកម្មវិធីជាច្រើនដើម្បីបង្កើនភាពសប្បាយរីករាយទៅដល់អតិថិជនគ្រប់រូបជាមួយនិងគម្រោងដ៏ធំទូលាយ បរិយាកាសល្អ សួនច្បារធម្មជាតិ និងកន្លែងកម្សាន្តជាច្រើនទៀតក្នុងគម្រោង ដោយអមជាមួយប្រភេទផ្ទះវីឡាស្អាតៗផងដែរ ដែលធ្វើអោយគម្រោងក្លាយជាតំបន់មួយដែលងាយស្រួលក្នុងការប្រារព្ធកម្មវិធី និងងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋចូលរួម។
ហ្វេសប៊ុក៖ https://www.facebook.com/orkide.development
តេលេក្រាម ៖ https://t.me/orkidetelegram
078 888 967៕