(ភ្នំពេញ)៖ បទ «រំលស់ប្រពន្ធ» របស់តារាចម្រៀង តន់ ចន្ទសីម៉ា ដែលបានជាប់ Treding លេខ១ ជាច្រើនសប្ដាហ៍កន្លងទៅ ពេលនេះកាន់តែជាទីពេញនិយមខ្លាំងឡើងៗ នៅលើឆាកអន្តរជាតិ ដោយបទរបស់នាង ត្រូវបានអ្នកលេង TikTok បរទេសជាច្រើនជាតិសាសន៍ យកទៅរាំត្រាប់តាមជាបន្តបន្ទាប់ ពីជាតិសាសន៍មួយទៅជាតិសាសន៍មួយ រហូតមកដល់ពេលនេះគេឃើញមាន ជប៉ុន ថៃ ឡាវ វៀតណាម ភីលីភីនជាដើម ។

ការរាំត្រាប់តាម របស់ជនបរទេសទាំងនោះ ទទួលបានគាំទ្រជាខ្លាំង។ ចំណែកនៅលើ Chanel YouTube វិញមាន អ្នកចូលទស្សនាជាង ១៥លានដង ត្រឹម៣សប្ដាហ៍ប៉ុណ្ណោះ។

គេសង្កេតឃើញ អ្នកលេងបណ្ដាញសង្គម ពិសេស TikTok ក្រៅពីជនជាតិកម្ពុជា គេឃើញមានជនបរទេស ជាច្រើនជាតិសាសន៍ មានដូចជា ជប៉ុន ថៃ ឡាវ វៀតណាម ភីលីភីន ជាដើម បានយកបទ «រំលស់ប្រពន្ធ» របស់ តន់ ចន្ទសីម៉ា ទៅរាំត្រាប់តាម យ៉ាងសប្បាយរីករាយអមជាមួយ ក្បាច់រាំមានភាពទាក់ទាញបំផុត។

ជាការកត់សម្គាល់ក្នុងវីដេអូ ១ឃ្លីបៗ របស់ពួកគេ ត្រូវបានអ្នកចូលទស្សនាច្រើនលានដង។​ ចំណែកបេះដូងវិញក៏ទទួលបានច្រើនរយខេដែរ ហើយមានអ្នកខ្លះឈានដល់ MM ឯណោះ។

ការគាំទ្ររបស់ជនបរទេសទាំងនោះ ជាមោទភាពមួយថ្មីមួយទៀត របស់កំពូលតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ខណៈបទចម្រៀងរបស់នាងជាច្រើនកន្លងមក ក៏សុទ្ធតែទទួលបានការគាំទ្រខ្លាំងដូចគ្នា។

គិតត្រឹម៣ សប្ដាហ៍មកនេះបន្ទាប់ពី បទ «រំលស់ប្រពន្ធ» បានផុសផ្លូវការលើChanel YouTube មាន អ្នកចូលទស្សនាជាង ១៥លានដង ហើយគេរំពឹងថា បទមួយ១បទនេះ នឹងបន្តការគាំទ្រ កាន់ច្រើនជាងនេះថែមទៀត។

ជាមួយនឹងជោគជ័យនេះ កំពូលតារាចម្រៀង ប្រចាំផលិតកម្មយក្ស Galaxy Navatra តន់ ចន្ទសីម៉ា បានសម្ដែងការត្រេកអរ ហើយបានថ្លៃងអំណរអរគុណដល់ អ្នកគាំទ្រជាខ្លាំង ហើយក្នុងវីដេអូ TikTok ដែលហ្វេនទាំងនោះ លេងត្រាប់តាម នាងបានចូលឆ្លើយតប ឬ ឲ្យបេះដូងវិញជាបន្តបន្ទាប់ផងដែរ៕

ខាមក្រោមនេះជាលីង TikTok ជនបរទេសរាំត្រាប់តាមបទ «រំលោះប្រពន្ធ»

https://vt.tiktok.com/ZS2K75k8K/

https://vt.tiktok.com/ZS27aN3cR/

https://vt.tiktok.com/ZS27aN3cR/

https://vt.tiktok.com/ZS2KGx7g2/

https://vt.tiktok.com/ZS2KG4v7e/

https://vt.tiktok.com/ZS2KFbNCn

https://vt.tiktok.com/ZS2K83BuY/

https://vt.tiktok.com/ZS2TsFxfm/

https://vt.tiktok.com/ZS2TJwQ35/

https://vt.tiktok.com/ZS23R2fhs/

https://vt.tiktok.com/ZS23dX3BH