(អាហ្សង់ទីន)៖ Lionel Messi ពេលនេះបានក្លាយជាអ្នករកបានគ្រាប់ច្រើនជាងគេបណ្តោះអាសន្ន ៦គ្រាប់ ក្រោយពីបានស៊ុតយកឈ្នះក្រុមបូលីវី ៦-០ ក្នុងនោះរូបគេរកបាន ៣គ្រាប់ ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង ។
១គ្រាប់ដំបូងរបស់ Messi បានកើតឡើងនៅនាទី១៩ និងគ្រាប់ទី២ ធ្វើបាននៅនាទី៨៤ ហើយគ្រាន់ទី៣ រកបាននៅ ២នាទីបន្ទាប់ ខណៈនេះក៏ជាការបន្ថែមសិ្ថតិក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន របស់រូបគេផងដែរ នៅការកើនគ្រាប់ស៊ុតបាន ១២៨គ្រាប់ ។
តាមរយៈលទ្ធផលនេះ ក្រុមដឹកនាំដោយលោក Lionel Scaloni ដែលជាម្ចាស់ជើងឯក World Cup 2022 ក្រុមអាហ្សង់ទីន កើនបាន ២២ពិន្ទុនាំមុខគេ ក្នុងវគ្គជម្រុះនេះគិតត្រឹមឆ្លងកាត់ ១០ប្រកួតបណ្តោះអាសន្ន ហើយប្រកួតទី១១ ត្រូវប៉ះក្រុមប៉ារ៉ាហ្គាយ។