(តាកែវ)៖ គិតមកដល់ពេលនេះ សម្រាប់រដូវកាលថ្មីនៃប្រាក់រង្វាន់ធំ ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តរកឃើញអ្នកដែលមានសំណាងបានឈ្នះរង្វាន់ធំជាបន្តបន្ទាប់ និងរៀងរាល់សប្ដាហ៍។ ដោយឡែក ចំពោះតែអ្នករស់នៅក្នុងខេត្តតាកែវ មានចំនួន៣នាក់ហើយ ដែលបានឈ្នះរង្វាន់ធំនូវទឹកប្រាក់១២៥លានរៀល ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ។

សម្រាប់អ្នកមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នៅក្នុងសប្ដាហ៍នេះមានឈ្មោះ ឡុង ទិត ភេទប្រុស​ អាយុ៣៤ឆ្នាំ មានមុខរបរជាកសិករ ហើយប្រពន្ធជាកម្មការិនីរោងចក្រកាត់ដេរ បច្ចុប្បន្នរស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុន ដែលនាំយកប្រាក់រង្វាន់ប្រគល់ដល់លំនៅដ្ឋាន លោក ឡុង ទិត បានរៀបរាប់ឱ្យដឹងថា លោកមានស្រុកកំណើតនៅស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ប៉ុន្តែក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច លោក និងប្រពន្ធកូនបានផ្លាសមករស់នៅស្រុកកំណើតខាងប្រពន្ធ ដែលមានអាសយដ្ឋាននៅក្នុងខេត្តតាកែវដូចបានជម្រាបជូនខាងលើ។

ដោយឡែក ចំពោះការត្រូវរង្វាន់ខាងលើនេះ គឺជារឿងដែលនឹកស្មានមិនដល់ ខណៈដែលកាលពីថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងទៅ លោកបានទៅលេងស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺ និងបានទិញភេសជ្ជៈប៉ូវកម្លាំងមួយកំប៉ុង ប៉ុន្តែគ្រានោះលោកមិនទាន់គាស់ទទួលទាននោះទេ លុះពេលត្រឡប់មកដល់លំនៅដ្ឋានក្នុងខេត្តតាកែវវិញ លោកក៏គាស់ទទួលទាន ស្រាប់តែឃើញមានរង្វាន់ ១២៥លានរៀល ដែលបង្ករឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏ប្រាប់បងប្អូនក្រុមគ្រួសារ និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

លោក ឡុង ទិត បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ និងទុកមួយចំនួនទៀតទិញដីស្រែសម្រាប់ចែកដល់កូនៗ ហើយសល់ប៉ុន្មានទុកទិញគោចិញ្ចឹមលក់ ដើម្បីអាចទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក ឡុង ទិត ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ...!៕