(ភ្នំពេញ)៖ ម្ចាស់ភោជនីយដ្ឋានជាច្រើននៅប្រទេសចិន កំពុងនាំយកភាពខុសគ្នានៃអាហារស៊ុបឆ្នាំងភ្លើង ឬ Hot Pot ជាអាហារមានបន្លែ សាច់ចម្រុះ និងមានរសជាតិពិសេស នៅពេលទទួលទានជួបជុំគ្នា មកណែនាំជូនអតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។
នាពេលថ្មីៗនេះហាងស៊ុប អ៊ីងស៊ៀឆឹងទូ បានបោះទុនរកស៊ីរហូតដល់ ១លានដុល្លារអាម៉េរិក បើកដំណើរការទីតាំងដំបូងរបស់ខ្លួន នៅចំកណ្តាលទីក្រុងភ្នំពេញ ស្ថិតនៅបណ្តោយមហាវិថីព្រះមុន្នីវង្ស រាជធានីភ្នំពេញ។
កញ្ញា Xuan xuan អ្នកគ្រប់គ្រងទូទៅនៃហាងស៊ុប អ៊ីស៊ៀឆឹងទូ បានឱ្យដឹងថា ហាងស៊ុប អ៊ីស៊ៀឆឹងទូ ឬស៊ុប Hot Pot បានបោះជំហានចូលទីផ្សាអាហារនៅកម្ពុជា ដើម្បីប្រកួតប្រជែងទៅនឹងហាងដទៃទៀត ដោយផ្តោតសំខាន់ទៅលើការផ្តល់សេវាកម្មដ៏ល្អប្រណីត ប្រកបដោយផាសុខភាព ជូនដល់អតិថិជនរបស់ខ្លួន ជាមួយនឹងសេវាកម្មអាហារជាច្រើន យ៉ាងសំបូរបែបមានដូចជា៖ ទឹកស៊ុបបែបបុរាណចិនផ្សំពីរូបមន្តសំងាត់ផ្ទាល់ មានច្រើនជម្រើស ម្ហូបបែបចិនឈ្ងុយឆ្ងាញ់ច្រើនមុខ ដែលចម្អិនដោយស្នាដៃចុងភៅជនជាតិចិនមានបទពិសោធន៍ច្រើនឆ្នាំ។
កញ្ញា Xuan xuan បន្តទៀតថា ហាងស៊ុប អ៊ីស៊ៀឆឹងទូ មានឯកទេសរសជាតិហឹរ ស្រស់ៗ និងឈ្ងុយឆ្ងាញ់។ យើងតែងតែផ្តោតសំខាន់លើការប្រើប្រាស់បន្លែ ត្រី សាច់ ស្រស់ៗ និងបដិសេធនូវមុខម្ហូបដែលធ្វើទុកមុនជាដរាប។ ឆ្នាំងទឹកស៊ុបរបស់យើង មានច្រើនប្រភេទ ភ្ញៀវអាចជ្រើសរើសរសជាតិនីមួយៗ បានទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ មានដូចជា៖ រសជាតិទឹកស៊ុបហឹរ-ហឹរ ហឹរតែមិនស្ងួត ដែលធ្វើឲ្យភ្ញៀវចង់បរិភោគយ៉ាងជក់មាត់ និងមិនចង់ឈប់។ មូលដ្ឋានទឹកស៊ុប គឺស្រស់ ឈ្ងុយឆ្ងាញ់ និងសម្បូរបែប ដែលអាចរក្សារសជាតិដើមនៃអាហារសមុទ្រ និងសាច់ស្រស់ដល់កម្រិតដ៏អស្ចារ្យបំផុត។
កញ្ញា Xuan xuan បន្ថែមថា នៅពេលពិសារអាហារ គឺភ្ញៀវអាចមើលឃើញអាហារសមុទ្រស្រស់ៗទាំងអស់ និងចម្អិនដោយចុងភៅចំណានៗ។ ភ្ញៀវក៏អាចមើលឃើញសាច់គោជាប់ឈាមស្រស់ៗកាត់ចេញពីផ្សារក្នុងថ្ងៃតែមួយផងដែរ។ ប្រភពនៃគ្រឿងផ្សំ ហាងស៊ុប អ៊ីស៊ៀឆឹងទូ បានគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវដំណើរការផលិត និងចំណីអាហារ ដើម្បីអនុញ្ញាតឲ្យភ្ញៀវអាចភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ដោយក្តីសុខបំផុតបាន។
កញ្ញា Xuan xuan បានបញ្ជាក់ទៀតថា៖ ហាងស៊ុប អ៊ីស៊ៀឆឹងទូ មិនត្រឹមតែផ្តល់នៅរសជាតិអាហារដែលមានគុណភាពប៉ុណ្ណោះនោះទេ ថែមទាំងផ្តល់នូវបរិយាកាសបន្ទប់ម៉ាស៊ីនត្រជាក់ និងមានផាសុភាព មានភាពទាក់ទាញទាំងតុដាក់អាហារនិងកៅអីអង្គុយ ព្រមទាំងបានតុបតែងក្នុងរចនាបថបែបបុរាណចិនប្លែកៗ គ្មានការរំខានពីផ្សែងអាហារខុសពីគេ មានបន្ទប់ឯកជនតូច-ធំអាចទទួលភ្ញៀវ និងមានទទួលរៀបចំគ្រប់កម្មវិធី ពិធីជប់លៀង ការណាត់ជួប ដែលនឹងធ្វើឱ្យភ្ញៀវពេញចិត្តជាមួយសេវាកម្ម ប្រកបដោយភាពកក់ក្តៅ និងយកចិត្តទុកដាក់បំផុត ធ្វើឱ្យភ្ញៀវមានអារម្មណ៍ថា ដូចញុំាស៊ុបក្តៅៗនៅក្នុងផ្ទះរបស់ពួកគេដែរ។
កញ្ញា Xuan xuan បន្ថែមថាហាងស៊ុប អ៊ីស៊ៀឆឹងទូ មានបន្ទប់សម្រាប់ភ្ញៀវពី២ទៅ៤នាក់ បន្ទប់សម្រាប់មនុស្សពី៨នាក់ទៅ១២នាក់ តុសម្រាប់មនុស្ស១៤នាក់ទៅ១៨នាក់ និងមានសម្រាប់មនុស្ស ២០នាក់ថែមទៀតផង។ សម្រាប់បន្ទប់ឯកជននីមួយៗត្រូវបានបំពាក់ដោយសាឡុង និង តុកាហ្វេ រួមទាំងបន្ទប់ទឹកមកជាមួយ។ មិនថា លោកអ្នកមានជាពិធីជប់លៀង កម្មវិធីណាត់ជួប ឬពិសារអាហារពេលល្ងាចជាលក្ខណៈគ្រួសារនោះទេ បន្ទប់នីមួយៗ គឺអាចបំពេញតាមតម្រូវការនៃកម្មវិធីជប់លៀងផ្សេងៗរបស់ភ្ញៀវបាន ដែលអាចនឹងនាំមកជូនភ្ញៀវលោកអ្នកនូវឆ្នាំងស៊ុបក្តៅៗដ៏ល្អ ទទួលបានរសជាតិនៃបទពិសោធន៍ដ៏អស្ចារ្យរបស់ហាងស៊ុប អ៊ីស៊ៀឆឹងទូ យើងខ្ញុំ។
កញ្ញា Xuan xuan លើកឡើងថា ហាងស៊ុប អ៊ីស៊ៀឆឹងទូ ក៏បានគិតគូរលើការបំរើសេវាជូនភ្ញៀវគ្រប់ជាតិសាសន៍ ទាំងបែបអភិជនមកទទួលយករសជាតិពិសេស និងបទពិសោធន៍ដ៏អស្ចារ្យនៅហាងស៊ុបផ្ទាល់។ ក្នុងនោះអ្នករត់តុយើងអាចនិយាយ ជាភាសាចិនបាន ហើយថែមទាំងមានរថយន្តលក្ខណៈឯកជន ជូនភ្ញៀវទៅមកក្នុងទីក្រុងដោយឥតគិតថ្លៃដែរ។
កញ្ញា Xuan xuan បានបញ្ជាក់ថា បរិស្ថាន សេវាកម្ម និងរសជាតិ គឺជាលក្ខណៈពិសេសធំបំផុតរបស់ហាងស៊ុប អ៊ីស៊ៀឆឹងទូ។ បន្ទប់ទទួលភ្ញៀវទាំងអស់គឺគ្មានផ្សែង។ ដូច្នេះភ្ញៀវលែងបារម្ភពីក្លិនមិនល្អ ដែលពោរពេញដោយផ្សែង នៅពេលទទួលទានអាហារទៀតហើយ។ កញ្ញា Xuan xuan បានបន្ថែមទៀតថា សម្រាប់ថ្ងៃអនាគត ម្ចាស់ហាងចង់បើកហាងស៊ុប Hot Pot លក្ខណៈស្តង់ដាបែបនេះនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងចង់ឱ្យពិភពលោកសាកភ្លក់រសជាតិបែបអាហារចិន ហើយថែមទាំងនាំយកគ្រឿងផ្សំល្អៗជូនអតិថិជនគ្រប់ជាតិសាសន៍ ជាពិសេសគឺគ្រឿងទេសទាំងអស់ ដែលត្រូវបានផលិតចេញពីប្រទេសចិនតែម្តង៕
ទូរស័ព្ទកក់តុ៖ ០៦៧ ២២២ ០០០
អាស័យដ្ឋាន៖ ផ្ទះលេខ 27 មុនីវង្ស មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ (តាមអង្កត់ទ្រូងទល់មុខអគារព្រីនចាស់ និងជាប់ធនាគារ ABA)