(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤​ ក្រុមហ៊ុន​ Smart ​ដឹករង្វាន់ធំ គឺឡាន BYD Dolphin ដ៏ថ្មីស្រឡាងដង្ហែតាមផ្លូវនៅក្នុងខេត្តសំខាន់ៗចំនួន ៧ ដើម្បីឲ្យបងប្អូនតាមបណ្តាខេត្តមើលកាន់តែកៀកតាមដងផ្លូវ។

ការដឹក​រង្វាន់ធំ ឡាន BYD ​ បង្អួតរាងតាមខេត្ត-ក្រុង នេះ បន្ទាប់ពីក្រុមហ៊ុន​ Smart បានដាក់ចេញនូវកម្មវិធី ពីប្រូម៉ូសិន «បញ្ចូលលុយ ហើយឈ្នះ» ដោយក្រុមហ៊ុនទូរសព្ទ Smart ផ្តល់ឱកាសឈ្នះឡាន BYD ស៊េរីថ្មីទំនើប ១ គ្រឿងជារៀងរាល់ខែ សរុប៥ គ្រឿង ដោយអតិថិជនគ្រាន់តែបញ្ចូលលុយទូរសព្ទត្រឹមតែ១ ដុល្លារ តាមកាតកោសកាតឬ E-top up តែប៉ុណ្ណោះ។

ខេត្ត-ក្រុង ​សំខាន់ៗចំនួន ៧ ​ដែលក្រុមហ៊ុនទូរសព្ទ Smart បានដឹករង្វាន់ធំដង្ហែតាមផ្លូវ រួមមាន៖ ខេត្តស្វាយរៀង​ ថ្ងៃទី១៥ ខែតុលា,​ កណ្តាល ថ្ងៃទី១៦ ខែតុលា,តាកែវ ថ្ងៃទី១៧ ខែតុលា,កំពង់ស្ពឺ ​ថ្ងៃទី១៨ ខែតុលា,ក្រុងព្រះសីហនុ ​ថ្ងៃទី១៩ ខែតុលា, បាត់ដំបង​ ថ្ងៃទី២១ ខែតុលា​ និងសៀមរាប​ ថ្ងៃទី២២ ខែតុលា។

នេះជាការផ្តល់ជូនដ៏ពិសេសមិនធ្លាប់មានពីមុនមក ដែលត្រូវបានធ្វើឡើង ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន Smart តាមរយៈការផ្តល់ជូនបទពិសោធន៍ថ្មី ប្លែក និងល្អៗ ជូនអតិថិជនដែលបាននិងកំពុងគាំទ្រសេវាកម្មនានារបស់ក្រុមហ៊ុន Smart។ ប្រម៉ូសិននេះមានរហូតដល់ថ្ងៃទី ៣១ ធ្នូ ២០២៤។

តស់! កុំឲ្យឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យនេះកន្លងផុតឱ្យសោះ! បញ្ចូលលុយតែ១ ដុល្លារ (កោសកាត) ឬ E-top up តាម ស្មាតណាស់ អេប ABA , ACLEDA, Wing ឥឡូវនេះ! បញ្ចូលលុយកាន់តែច្រើន ឱកាសឈ្នះឡានមានកាន់តែច្រើន។

បញ្ចូលលុយបានទាំងលុយទូរសព្ទទុកប្រើហើយ ហើយអ្នកឈ្នះរង្វាន់ឡានបន្ទាប់អាចជាអ្នក! សូមតាមដានការចាប់រង្វាន់ឡាន BYD ប្រចាំខែនៅលើហ្វេសប៊ុកផេករបស់ Smart៖ https://www.facebook.com/SmartAxiata