(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការគ្នាជាមួយ Festival នាំយក «មហោស្រពមុខវិជ្ជា និងការងារមេគង្គ» ឆ្នាំ២០២៤ ទៅលើប្រធានបទ «ទេពកោសល្យ និងចំណូលចិត្តការងារក្នុងសម័យបច្ចេកវិទ្យា» ដែលមានការអញ្ជើញចូលរួម ពីសំណាក់វាគ្មិនជាច្រើនរូបសុទ្ធសឹងតែជាបុគ្គលល្បីៗ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យការងារ មកធ្វើការចែករំលែកនៅចំណេះដឹង និងបទពិសោធន៍ដល់ប្អូនៗសិស្សនិសិត្ស ដែលមានបំណងចង់ស្វែងរកនូវចំណេះជំនាញ ស្របតាមទេពកោសល្យរបស់ខ្លួន និងស្វែងរកឱកាសការងារជាមួយនឹងស្ថាប័នធំៗក្នុងប្រទេសកម្ពុជា រហូតដល់រាប់ពាន់កន្លែង អាចមកធ្វើការចូលរួមដោយឥតគិតថ្លៃនៅ ថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង១០ព្រឹក ដល់៧ល្ងាចខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

នេះគឺជាមហោស្រពមុខវិជ្ជា ដ៏ធំប្រចាំឆ្នាំមួយនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលប្អូនៗសិស្សនិសិត្ស និងបេក្ខជនដែលស្វែងរកការងារទាំងអស់ គួរតែចាប់យកនៅឱកាសដ៏ល្អមួយនេះ កុំឲ្យរំលងផុត ជាពិសេសប្អូនៗដែលកំពុងបន្ដការសិក្សា នៅសកលវិទ្យាល័យមានបំណងចង់ស្វែងរក នូវបទពិសោធន៍ឱកាសការងារ និងប្អូនៗដែលទើបតែប្រឡងចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលថ្មីៗកន្លងទៅនេះ ចង់ស្វែងរកនូវចំណេះជំនាញរបស់ខ្លួន មុខវិជ្ជាដែលខ្លួនពេញចិត្ត នឹងមានបំណងចង់ទៅសិក្សារនៅក្រៅប្រទេស អាចមកធ្វើការស្វែងយល់ ពិភាក្សា នឹងទទួលយកបទពិសោធន៍ជាមួយវាគ្មិន ឬអ្នកជំនាញមកពីស្ថាប័នធំៗជាច្រើនរូប។

វាគ្មិន ឬអ្នកជំនាញមកពីស្ថាប័នធំៗទាំងអស់នោះមានដូចជា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក អៀង កំរ៉ង ប្រធាននាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក Yoeun Sathya ប្រធានការិយាល័យប្រព័ន្ធស្នូល និងបញ្ញាសិប្បនិម្មិតនៃក្រសួងសាធារណការ និងដឹកជញ្ជូន, កញ្ញា Heng Sambath ជាអ្នកគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ នៃមូលនិធិអភិវឌ្ឍន៍ជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក កែវ ឡង់ឌី សហស្ថាបនិក និងនាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន Baby Outlet, កញ្ញា ស៊ូ រ៉ូហ្សានិច នាយកដៃគូនៃក្រុមហ៊ុនអាឡេប ខេមបូឌា តំណាងក្រុមហ៊ុន TikTok នៅកម្ពុជា, កញ្ញា រិទ្ធី លំអរពេជ្រ (យូគី) សហស្ថាបនិក និងនាយកប្រតិបត្ដិ នៃភ្លើងគប់, លោក Te TekHeng (Leexin) ស្ថាបនិក និងនាយកប្រតិបត្ដិនៃ Flash KH, លោក សួង ម៉ារឌី អ្នកថតរូបសត្វព្រៃដ៏អស្ចារ្យ និងជាទូតសុឆន្ទៈ Sony, កញ្ញា កៅ ម៉េងហ័ង សហស្ថាបនិក និងនាយកប្រតិបត្តិនៃ STEMUNITY, លោកវេជ្ជបណ្ឌិត ជៀប សម្បត្តិ និងវាគ្មិនកិត្តិយសជាច្រើនរូបផ្សេងទៀត ដែលនឹងមានវត្តមាននៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

ជាមួយគ្នានេះ ក្រុមកីឡាអេឡិចត្រូនិក Duck Rice Esport និងក្រុមកីឡាអេឡិចត្រូនិក Flash KH នឹងមានកម្មវិធី Meet & Greet ក្នុង «មហោស្រពមុខវិជ្ជា និងការងារមេគង្គ» ឆ្នាំ២០២៤ ដែលអ្នកចូលរួមទាំងអស់អាចមកជួបជុំ ថតរូបអនុស្សាវរីយ៍ និងសំណេះសំណាល ជាមួយអាយដលក្នុងដួងចិត្ត នៃវិស័យកីឡាអេឡិចត្រូនិក។

លើសពីនេះទៅទៀត ប្អូនៗអាចធ្វើការទស្សនាជាមួយនឹងការដាក់តាំងបង្ហាញ នូវផលិតផលជាច្រើនប្រភេទរបស់ម្ចាស់អាជីវកម្មនានា និងឱកាសសម្ភាសន៍ការងារភ្លាមៗ ជាមួយនឹងក្រុមហ៊ុនធំៗជាច្រើនដូចជា Chip Mong Group; Watch Empire; Canadia Bank; Cambodia Scholarship Center; Sting Cambodia; Spring Education Center; Elan Mineral Water; Kirirom Institute of Technology – KIT; University of Puthisastra (UP); Little Library Project និងក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត ដែលនឹងធ្វើការចូលរួមព្រឹត្តិការណ៍ «មហោស្រពមុខវិជ្ជា និងការងារ មេគង្គ»

ដូច្នេះហើយ សូមប្អូនៗកុំភ្លេចធ្វើការអញ្ជើញចូលរួម ក្នុងឱកាសដ៏ល្អមួយនេះទាំងអស់គ្នាណា! ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចតាមដានផេកផ្លូវការរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល (Chip Mong 271 Mega Mall) ឬទាក់ទងជួលទីតាំងតាមរយះលេខទូរស័ព្ទ៖ 066 401 222 @Amkeolong)។ សម្រាប់ព័ត៌មានបន្ថែម អំពីមហោស្រពមុខវិជ្ជា និងការងារមេគង្គ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 010 545 074/095 555 739៕