(ភ្នំពេញ)៖ AFTER YOU ដែលជាម៉ាកបង្អែមល្បីឈ្មោះ លំដាប់អន្ដរជាតិ និងមានអ្នកគាំទ្រជាច្រើន នៅលើជុំវិញពិភពលោក បានបើកសម្ពោធជាផ្លូវការ ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

AFTER YOU មានទីតាំងនៅផ្ទះ២៦ ផ្លូវលេខ៣៣៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលចាប់បើកលក់ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង១២យប់។

មីនុយនៅក្នុង AFTER YOU មានលក់ដូចជា៖ បង្អែមនំបុ័ង (toast) ឆ្ងាញ់ៗ​ ទឹកកកឈូសបែបជប៉ុន (kakigōri), បង្អែមប្រចាំហាង និងភេសជ្ជៈ រួមមាន៖ កាហ្វេ, ទឹកផ្លែឈើ និងជម្រើសផ្សេងៗជាច្រើន ជាពិសេសមានលក់ប្រភេទនំជាច្រើន។

ក្នុងឱកាសបើកសម្ពោធជាផ្លូវការ ឃើញថា មានសន្ទុះនៃអ្នកគាំទ្រជាច្រើន បានចូលមកនៅក្នុងហាង ស្របពេលដែល នៅក្នុងសង្គម Facebook មានអ្នកគាំទ្រជាច្រើន បានសាកសួរ និងចង់ឲ្យមានការបើក នៅក្នុងប្រទេសកម្ពុជា។

អ្វីដែលធ្វើឲ្យ AFTER YOU មានសន្ទុះនៃការគាំទ្រខ្លាំងពីអតិថិជន រហូតមកដល់នាពេលបច្ចុប្បន្ន ដោយសារតែរសជាតិ និងការតុបតែង ដែលមានភាពលេចធ្លោ។

តាមរយៈមហាជនទាំងនៅលើបណ្តាញសង្គម និងនៅហាង មានពាក្យមួយឃ្លា ដែលតែងត្រូវបាននិយាយគឺ «ឥលូវចង់ញាំបង្អែម AFTER YOU មិនចាំបាច់ទៅក្រៅប្រទេសនោះទេ»

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ ០៨៨​ ៨៦៩៩៩៩៦ ឬក៏ចូលទៅកាន់ផេក After You Dessert Cafe Cambodia៕