(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា រថយន្ដសេរីទំនើប Lexus នឹងមានវត្តមានក្នុងការដាក់តាំងបង្ហាញរថយន្តរបស់ខ្លួនជាច្រើនស៊េរីនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលអតិថិជនទាំងអស់អាចមកធ្វើការទស្សនាកម្សាន្ដបានដោយសេរី និងទទួលបាននូវបទពិសោធន៍ដ៏ល្អប្រណិត និងការយកចិត្តទុកដាក់ដ៏ល្អបំផុតក្នុងការឈ្វេងយល់ពីរថយន្ត ឡិច ស៊ឺស កាន់តែច្បាស់។

ដូច្នេះសម្រាប់អតិថិជនដែលមានបំណងចង់បើកបរសាកល្បងជាមួយរថយន្ដសេរីទំនើប ឡិច ស៊ឺស អាចធ្វើការអញ្ជើញមកទទួលយកបទពិសោធន៍ដ៏ល្អអស្ចារ្យមួយនេះនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លទាំងអស់គ្នា។

ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានការរៀបចំទុកជាមុនក្នុងបើកបរសាកល្បងដ៏ពិសេសនៅថ្ងៃតាំងបង្ហាញរថយន្ត ឡិច ស៊ឺស៖ https://tinyurl.com/mr4ab6pf

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចតាមដានផេកផ្លូវការរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល(Chip Mong 271 Mega Mall) ឬទាក់ទងជួលទីតាំងតាមរយះលេខទូរស័ព្ទ៖ 066 401 222(@Amkeolong)៕