(ពោធិ៍សាត់)៖ ក្រុមហ៊ុន GANZBERG តែងតែធ្វើកម្មវិធីសប្បុរធម៌ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈកម្មវិធីជាច្រើន ដូចជាការចាក់សាំងម៉ូតូដោយឥតគិតថ្លៃ (Free) ជូនប្រជាពលរដ្ឋជារឿយៗ។
ជាក់ស្ដែងនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅបរិវេណស្ថានីយ៍ប្រេងឥន្ធនៈ TELA គឹម វណ្ណា ខាងលិចសាលាស្រុកបាកាន ក្រុមការងារ GANZBERG បានបន្តចាក់សាំងម៉ូតូ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ចំនួន៦០០ម៉ូតូ ដើម្បីជួយសម្រាលបន្ទុកមួយចំណែក ដល់ពួកគាត់។
ក្នុងព្រឹត្តិការណ៍នេះ បានធ្វើឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល ស្រែហ៊ោ សរសើរមិនដាច់ពីមាត់ ដូចទឹកបាក់ទំនប់ និងបានស្រែកចេញពីចិត្តថា GANZBERG ចិត្តល្អៗ អរគុណGANZBERG។
គួរបញ្ជាក់ថា GANZBERG តែងតែមានកម្មវិធីសប្បុរសធម៌ស្ទើរជារៀងរាល់ថ្ងៃ ដូចជា៖ ចែកសំបុត្រឡានក្រុងFree ចែកមួកសុវត្ថិភាព ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចាក់សាំងម៉ូតូFree ដាក់Solarបំភ្លឺផ្លូវ និងឃើញតែដើរប្រគល់រង្វាន់ ម៉ូតូ ឡាន លុយ ជារៀងរាល់ថ្ងៃ។
ដោយសារសម្មភាពមនុស្សធម៌ ដែលមិនចេះរីងស្ងួតនេះហើយ បានធ្វើឱ្យ GANZBERG ទទួលបានការគាំទ្រ ពីមហាជនគ្រប់ទិសទី ទូទាំងប្រទេស ដូចពាក្យចាស់បុរាណបានពោលថា «ធ្វើល្អបានល្អ»៕