(ភ្នំពេញ)៖ ពិតជាដំណឹង​ដ៏​រន្ធត់​ចិត្ត​ និង​សោកស្តាយ​បំផុត​ដែលផលិតករ និងជាអ្នកដឹកនាំសម្ដែងភាពយន្តល្បីឈ្មោះលោក កៅ សីហា​ បាន​ទទួល​មរណភាព​ដោយមិន​នឹង​ស្មានដល់​ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។

ការបាត់បង់កវីនិពន្ធ និងជាផលិតករភាពយន្តរបស់ផលិតកម្ម រស្មីហង្សមាស លោក កៅ សីហា នៅពេលនេះ គឺជាការបាត់​បង់នូវធនធាន​សិល្បៈ​មួយរូប ដែល​បានលះបង់​កំលាំង​កាយ​ កំលាំងចិត្ត​ក្នុងវិស័យ​សិល្បៈ​ បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រេីន​ទាំង​ការ​និពន្ធសៀវភៅ ការដឹកនាំ​រឿង​ និង​ដឹកនាំសម្ដែង​បទ​ចម្រៀង​ល្បី​ៗជាច្រេីនដែលបន្សល់ទុកជា​អនុស្សាវរីយ៍​សិល្បៈ​មិនអាច​បំភ្លេច​បានឡេីយ​។

យោងតាមប្រភពព័ត៌មានពីតំណាងផលិតកម្មហង្សមាសបានឲ្យដឹងថា នៅគ្រានេះសពផលិតកររបស់ផលិតកម្មរស្មី ហង្សមាស លោក កៅ សីហា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោក គឺផ្ទះលេខ៤៩ ផ្លូវលេខ០៦ ស្ថិតក្នុងបុរី សម្បត្តិ មានហេង ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមក្ដីអាលោះអាល័យជាពន់ពេក ពីសំណាក់សាច់ញាតិ និងសិល្បករ-សិល្បការិនី។​

ក្នុង​ឱកាសនេះ Fresh News Plus សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏សែន​ក្រៀមក្រំ និងអាឡោះអាល័យ​បំផុត​ជា​មួយ​គ្រួសារ​នៃ​សព​លោក កៅ សីហា​ និងសូម​ឧទ្ទិស​បួងសួង​ដល់​ដួងវិញ្ញាណ​ក្ខន្ធ​របស់លោកបានទៅ​កាន់​សុគតិភព​កុំបីឃ្លៀង​ឃ្លាត​ឡើយ​។​

ខាងក្រោមនេះជាទីតាំងប្រារព្ធបុណ្យសពរបស់លោក កៅ សីហា៖

https://www.google.com/maps/place/11%C2%B031'37.2%22N+104%C2%B059'18.3%22E/@11.5270008,104.988418,17z/data=!4m4!3m3!8m2!3d11.5270008!4d104.988418?hl=en-GB&gl=uk