(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មិនត្រឹមតែជាអ្នកឧបត្ថម្ភផ្ដាច់មុខ ព្រឹត្តិការណ៍ប្រកួតកីឡាជើងឯក ឃីកបុកស៊ីង អាស៊ី ឆ្នាំ២០២៤ នេះទេ, ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឯកជនស្រលាញ់គាំទ្រកីឡាជាតិពេញទំហឹង បានឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមសរុប ១០៤លានរៀល ដល់កីឡាករ-កីឡាការិនីជយលាភី ដណ្តើមបានជ័យជម្នះទទួលបានមេដាយសរុបចំនួន ៤១គ្រឿង ជូនជាតិមាតុភូមិយើង។
ខ្មែរស្រលាញ់ខ្មែរ, ខ្មែរ ប៊ែវើរីជីស ដែលតែងតែចូលរួមសហការ គ្រប់ព្រឹត្តិការណ៍កីឡាជាតិអន្តរជាតិ និងស្គាល់ថា ជាក្រុមហ៊ុនឧបត្ថម្ភវិស័យកីឡាធំបង្អស់នៅកម្ពុជា ពិតជារីករាយក្នុងការបន្តចូលរួមអភិវឌ្ឍវិស័យកីឡាជាតិ ដើម្បីកេរ្តិ៍ឈ្មោះល្អរបស់កម្ពុជា និងផលប្រយោជន៍ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែងការឧបត្ថម្ភការប្រកួតកីឡាជើងឯក ឃីកបុកស៊ីង ឆ្នាំ២០២៤នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដំបូងបំផុត ក៏ទទួលបានការឧបត្ថម្ភទាំងស្រុងពី ខ្មែរ ប៊ែវើរីជីស ផងដែរ។
សូមរំឭកថា ព្រឹត្តិការណ៍ប្រកួតកីឡាជើងឯក ឃីកបុកស៊ីង អាស៊ី ឆ្នាំ២០២៤ នេះ ទទួលបានការឧបត្ថម្ភទាំងស្រុងពីក្រុមហ៊ុនពាណិជ្ជកម្មរបស់ ជីប ម៉ុង រួមាន ខ្មែរ ប៊ែវើរីជីស, ធនាគារ ជីប ម៉ុង, ជីប ម៉ុង អ៊ីនដាស្ទ្រីយ៍ និងក្រុមហ៊ុន ជីប ម៉ុង លែន ព្រមទាំងទទួលបានការសហការឧបត្ថម្ភពីផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស រួមមាន ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស, ភេសជ្ជៈប៉ូវកម្លាំង វាយឃីងស៍, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ អ៊ិចប្រេស រសជាតិស្រ្តប៊ែរី, ទឹកក្រូច អាយស៍ កូឡា និងទឹកពិសាកម្ពុជា៕