(បរទេស)៖ ដូចទស្សនិកជនបានជ្រាប់ហើយថា ម៉ូដែល iPhone 17 Pro របស់ក្រុមហ៊ុន Apple គឺនៅសល់រយៈពេលជិតមួយឆ្នាំទៀតទើបប្រកាសចេញជាផ្លូវការ តែយ៉ាងណានៅពេលនេះប្រភពពីអ្នកវិភាគដ៏ល្បីលោក Jeff Pu បានរៀបរាប់ពីការរំពឹងទុករបស់លោកមួយចំនួនទៅលើឧបករណ៍នេះ ជាពិសេស ករៅពីមានការបន្ថែមរ៉េមឲ្យដល់ 12GB ហើយនោះ iPhone 17 Pro នឹងបំពាក់កាមេរ៉ា Telephoto ទំហំ 48MP ថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Mac Rumores។
នៅក្នុងកំណត់ត្រាស្រាវជ្រាវជាមួយធនាគារវិនិយោគ Haitong International ក្នុងសប្តាហ៍នេះ លោក Pu បានរំលឹកឡើងវិញនូវការអះអាងពីមុនរបស់លោកថា ទាំង iPhone 17 Pro និង iPhone 17 Pro Max នឹងបំពាក់កាមេរ៉ាខាងក្រោយ Telephoto ទំហំ ៤៨មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ ២៤មេហ្គាភិចសែល។ ទាំង Telephoto និងកាមេរ៉ាខាងមុខថតក្នុងកម្រិត ១២ megapixels នៅលើម៉ូដែល iPhone 16 Pro ។ លោកក៏រំពឹងថា ម៉ូដែល iPhone 17 Pro នឹងត្រូវបានបំពាក់ដោយ RAM ទំហំ 12GB ដែលពីមុន 8GB នៅក្នុងម៉ូដែល iPhone 16 Pro ។ ការកើនឡើងនៃការចងចាំនេះ នឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវដំណើរការសម្រាប់ Apple Intelligence និងកិច្ចការច្រើនមុខទៀត។
អ្នកវិភាគរូបនេះបន្តជឿជាក់ថា iPhone 17 Pro Max នឹងមានលក្ខណៈពិសេស «Dynamic Island តូចចង្អៀត» ដែលជាលទ្ធផលនៃឧបករណ៍ប្រើប្រាស់ «metalens» តូចជាងសម្រាប់ប្រព័ន្ធ Face ID ។ លោក Pu បានរៀបរាប់ពីព័ត៌មានលម្អិតដែលមិនគួរឲ្យជឿមួយចំនួន ដែលទំនងជាត្រូវបានគ្រោងទុកសម្រាប់ iPhone 17 Pro និង iPhone 17 Pro Max គឺទំហំអេក្រង់ ៦.៣ អ៊ីញ និង ៦.៩អ៊ីញ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប A19 Pro ដែលគាំទ្រដោយដំណើរការ 3nm របស់ក្រុមហ៊ុន TSMC ដូចទៅនឹងបន្ទះឈីប A18 Pro អញ្ចឹង។
គួរជម្រាបថា ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងប្រកាសម៉ូដែល iPhone 17 Pro នៅខែកញ្ញា ឆ្នាំ២០២៥ រួមជាមួយនឹង iPhone 17 ធម្មតា និង iPhone 17 Air ស្តើងជាងមុន៕