(ភ្នំពេញ)៖ អាហារហឹរចាប់ផ្ដើមពេញនិយមជាថ្មីម្តងទៀត រសជាតិនៃស៊ុបចិនបែបឆុងឈីង គឺជារសជាតិដ៏ពេញនិយមមួយ ពាសពេញពិភពលោក ឥឡូវនេះវាបានមកដល់ទឹកដីកម្ពុជានោះ គឺ វូឌូហ៊តផត(WuDu Hot Pot) ដែលបានបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ ដោយមានទីតាំងនៅផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ)!
ពេលវេលាល្អបានមកដល់ហើយ! ហាង វូឌូហ៊តផត ទទួលភ្ញៀវដែលមកជាមួយមិត្តភក្តិច្រើន ភ្ញៀវកិត្តិយស និងអ្នកល្បីៗ បាននាំគ្នាចូលរួមក្នុងពិធីបើកដំណើរការជាផ្លូវការរបស់ វូឌូហ៊តផត។
ស្ថិតក្រោមពន្លឺភ្លើងដ៏ចែងចាំង និងកម្រាលព្រំក្រហមប្រៀប ដូចផ្លូវទៅកាន់ខ្លោងទ្វារដ៏អាថ៌កំបាំងនៃប្រភពអាហារ និងវប្បធម៌ ដូចជាផ្លូវនាំភ្ញៀវកិត្តិយសទាំងអស់ ដូចជាការចាប់ផ្តើមដំណើររឿងនិទាននៃរសជាតិ និងវប្បធម៌ដូច្នោះដែរ។
ក្នុងពិធីបើកសម្ពោធនេះដែរ មិនត្រឹមតែមានការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងមានមុខម្ហូបស៊ុបឆ្ងាញ់ៗ បន្សល់ទុកនូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានដល់ភ្ញៀវគ្រប់ៗរូបដែរ។
ហាងវូឌូ ហ៊តផត មិនត្រឹមតែមានស៊ុបរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ហាងក៏បានរចនាឡើងប្រកបដោយស្ថាបត្យកម្មប្លែក និងគួរឱ្យទាក់ទាញផងដែរ រូបរាងរបស់អគារខុសពីរចនាបទ បែបប្រពៃណីនៃអគារផ្សេងៗទៀត ដោយផ្នែកនីមួយៗមានរឿងរ៉ាវ ដែលធ្វើឲ្យលោកទទួលបានអារម្មណ៍ខុសៗគ្នា។
ការតុបតែងខាងក្នុងហាងមានភាពប្រណិត បង្កើតបរិយាកាសដូចក្នុងសុបិន និងទទួលបានភាពកក់ក្តៅ ដែលនាំឱ្យភ្ញៀវគ្រប់រូប អាចរកឃើញកន្លែងសម្រួលអារម្មណ៍បានយ៉ាងល្អ។
កម្មបើកដំណើរការជាផ្លូវការនេះ មិនត្រឹមតែជាការអបអរ និងមានភាពអ៊ូអរប៉ុណ្ណោះទេ ថែមទាំងមានកម្មវិធីដ៏ភ្ញាក់ផ្អើលថែមទៀតផង! ដោយអំឡុងពេលបើកដំណើរការនោះ ហាងវូឌូ ហ៊តផត បាននាំមកនូវឈុតអាហារតម្លៃពិសេស និងប្រម៉ូសិនពិសេស។
* ឈុតអាហារទី១
- ឈុតអាហារមានសាច់៦មុខ+បន្លែ៦មុខ+កូកាជប៉ុន១ដប+ទឹកគីមបួយ១ដប តម្លៃត្រឹមតែ 58.8$ ប៉ុណ្ណោះ។
- សាច់៦មុខ៖ សាច់គោជាប់ខ្លាញ់/ សាច់ប៉ាត់តេ /ត្រីប្រា /ត្រីសាម៉ុង /ពោះគោ /សាច់ខ្នងគោ សាច់ផុយ (បន្លែ៦មុខ៖ កូនស្ពៃបូកគោ/ តៅហ៊ូ/ ទំពាំង/ តាំងអោ/ ផ្សិតម្ជុល/ ដំឡូងបារាំង)
* ប្រូម៉ូសិនពិសេស
ប្រូម៉ូសិនបញ្ចូលទឹកប្រាក់ នៅពេលទទួលទានអាហារក្នុងហាង លោកអ្នកគ្រាន់តែបញ្ចូលទឹកប្រាក់ស្មើនឹង៤ដង នៃតម្លៃអាហារត្រូវចំណាយ នោះលោកអ្នកនឹងទទួលបានអាហារ ដោយឥតគិតថ្លៃ ចំពោះអាហារមួយពេលនោះភ្លាមៗ ប្រូម៉ូសិននេះ គឺមិនធ្លាប់មានពីមុនមក និងមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងស៊ុបក្រហមមានក្លិនឈ្ងុយ និងរសជាតិហឹរឆ្ងាញ់ថែមទៀត ហើយមានស៊ុបបែបចិនរសជាតិដើម មានភាពទាក់ទាញ ដូចជាពន្លឺព្រះច័ន្ទនៅប្រទេសកម្ពុជាដែរ។
ស៊ុបនេះបានប្រើប្រាស់គ្រឿងស្រស់ៗ មកពីតំបន់ដែលបានជ្រើសរើស ដោយហ្មត់ចត់ រាល់ការបរិភោគម្ដងៗ សុទ្ធតែបានគោរពបំផុត ចំពោះរសជាតិដើមនៃគ្រឿងម្ហូប និងការស្វែងរកសិល្បៈនៃរសជាតិ ជាការគោរពស្រលាញ់ចំពោះវប្បធម៌បាយូ (Bayu Culture) ដែលអាចឱ្យយើងបានភ្លក់រសជាតិហឹររបស់ម្ហូប ក្នុងទីក្រុងឆុងឈីងនេះបាន។
ការបើកដំណើរការជាផ្លូវការនៃ ហាងវូឌូ ហ៊តផត មិនត្រឹមតែជាការចែកចាយអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ ថែមទាំងជាការផ្លាស់ប្តូរវប្បធម៌ផងដែរ ដែលអាចឱ្យលោកអ្នកបានភ្លក់រសជាតិអាហារដ៏ពិតប្រាកដប្រចាំទីក្រុងឆុង។
ទន្ទឹងរង់ចាំលោកអ្នកនៅហាងវូឌូហ៊តផត ដែលមានពន្លឺដ៏ចែងចាំងនៅលើទឹកដី ប្រទេសកម្ពុជា ហើយវានឹងក្លាយជាស្ពានតភ្ជាប់មិត្តភាព រវាងប្រទេសចិន និងកម្ពុជា និងការនាំយករសជាតិឆុងឈីង ពិតប្រាកដទៅកាន់ជុំវិញពិភពលោក ឲ្យបានភ្លក់រសជាតិអាហារដ៏ពិសេស របស់ប្រទេសចិន និងតាមតំបន់សំខាន់ៗ។
ទំនាក់ទំនងកក់ទុកមុន៖ +855 0764976166