(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នា២០២៤ ធនាគារ ហត្ថា បានប្រកាសពីការបញ្ចប់ដោយជោគជ័យ និងការប្រគល់-ទទួលអគារការិយាល័យកណ្តាលថ្មីរបស់ខ្លួន ដែលត្រូវបានគូសប្លង់ និងសាងសង់ឡើងដោយក្រុមហ៊ុន ស៊ីអឹមអ៉ីឌី ខនស្ត្រាក់សិន។
ព្រឹត្តិការណ៍នេះ គឺពិតជាមានសារៈសំខាន់ក្នុងការបង្ហាញពីភាពរឹងមាំនិងការលើកកម្ពស់របស់ធនាគារ ហត្ថា ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងស្រុក។
នាយិកាគ្រប់គ្រងនៃក្រុមហ៊ុន ស៊ីអឹមអ៉ីឌី ខនស្ត្រាក់សិន លោកស្រី ជេននី ជា សុខយូ បានឲ្យដឹងថា អគារនេះត្រូវបានរចនា និងសាងសង់ដោយគិតគូរពីប្រតិបត្តិករអគារ ដោយបំពេញតាមស្តង់ដារអន្តរជាតិ និងគោរពតាមមាត្រដ្ឋានអគារ BS Code។ បន្ថែមពីនេះ នេះគឺជាអាគារទីមួយក្នុងប្រទេសកម្ពុជា ដែលបំពេញតាមតម្រូវការរបស់ក្រសួងបរិស្ថានយ៉ាងពេញលេញ ដោយអនុលោមតាមស្តង់ដាររោងចក្របន្សុទ្ធទឹកទំហំអង្កត់ផ្ចិត១០ (STP) ហើយត្រូវបានបញ្ជាក់ដោយ Green Mark ដែលបង្ហាញពីការប្តេជ្ញាចិត្តចំពោះនិរន្តរភាព និងការទទួលខុសត្រូវបរិស្ថាន។
ដោយសារសុវត្ថិភាពគឺជាអាទិភាពចម្បងរបស់ CMED សម្រាប់គម្រោងទាំងអស់ លោកស្រីមានសេចក្តីសោមនស្សរីករាយក្នុងការនិយាយថា «គម្រោងនេះសម្រេចបានដោយគ្មានគ្រោះថ្នាក់ការងារទាំងអស់ ដែលជាសក្ខីភាពមួយចំពោះពិធីសារសុវត្ថិភាពដ៏តឹងរឹង និងការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយនៅគ្រប់ដំណាក់កាលសាងសង់ទាំងអស់»។
ជាមួយនឹងការិយាល័យកណ្តាលថ្មីនេះ ធនាគារ ហត្ថានឹងសម្រេចបាននូវសមិទ្ធផលកាន់តែអស្ចារ្យមួយកម្រិតទៀត និងបង្កើតនូវគុណតម្លៃយូរអង្វែងសម្រាប់អតិថិជន បុគ្គលិក ព្រមទាំងភាគទុនិករបស់ខ្លួនផងដែរ៕
សូមទស្សនិកជនទស្សនាសកម្មភាពនៅក្នុងពិធីប្រគល់-ទទួលអគារការិយាល័យកណ្តាលថ្មី របស់ធនាគារ ហត្ថា ដូចខាងក្រោម៖