(ផ្លរីដា)៖ ក្រុមហ៊ុន Honda កំពុងប្រមូលរថយន្តជាង៧២០,៨០០គ្រឿង នៅសហរដ្ឋអាម៉េរិក ត្រឡប់មកវិញ ដោយព្រួយបារម្ភថា ម៉ូទ័របូមប្រេងឥន្ទនៈមានសម្ពាធខ្លាំង ដែលអាចប្រេះ និងលេចធ្លាយប្រេង។ នេះបើយោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាម៉េរិក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
ការលេចធ្លាយប្រេងឥន្ទនៈ នៅក្នុងកន្លែងប្រភពបញ្ឆេះ អាចបង្កើនហានិភ័យ នៃការឆាបឆេះ។
រថយន្តដែលត្រូវប្រមូល រួមមានម៉ូឌែល Accord, CR-V Hybrid និង Honda Civic ចាប់ពីឆ្នាំ២០២៣-២០២៥។
ក្រុមហ៊ុនចែកចាយ នឹងធ្វើការត្រួតពិនិត្យ និងប្តូរជំនួសវិញ នូវម៉ូទ័របូមប្រេងសម្ពាធខ្លាំង ដោយភាពចាំបាច់ ដោយឥតបង់ថ្លៃ។
ក្រុមហ៊ុន Honda ភ្លាមៗនេះ មិនអាចឆ្លើយតប នឹងការសាកសួរពី Reuters បាននោះទេ៕