(បរទេស)៖ លោក Evangelos Marinakis ត្រូវទទួលរងការពិន័យមិនឱ្យចូលទៅកាន់ទីលានចំនួន ៥ប្រកួត ក្រោយពីបង្កឥរិយាបថមិនល្អដោយទង្វើស្តោះទឹកមាត់ក្នុងកីឡដ្ឋាន City Ground ខណៈមន្ត្រីការប្រកួតបានធ្វើដំណើរកាត់តាមផ្លូវក្នុងទីលាន។ នេះបើតាមគណៈកម្មការគ្រប់គ្រងឯករាជ្យបានឱ្យដឹង។
Marinakis ត្រូវបានរកឃើញថា បានធ្វើខុសច្បាប់លើការប្រព្រឹត្តឥរិយាបងមិនសមរម្យនេះ នៅក្នុងការប្រកួតក្របខ័ណ្ឌលីគអង់គ្លេស Premier League រវាងក្រុម Nottingham Forest ដែលលេងចាញ់ក្រុម Fulham ១-០ កាលពីថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ ។
ហេតុផលនៅការដាក់ពិន័យនេះ គឺគណៈកម្មការគ្រប់គ្រងឯករាជ្យបានពន្យល់ថា «គ្មានលេស ឬហេតុផលអ្វីនោះទេ សម្រាប់ការបង្ហាញនៅអាកប្បកិរិយាមិនគោរពបែបនេះ នឹងជាការមិនគោរពចំពោះមន្ត្រីនៃការប្រកួត» ៕