(បរទេស)៖ តាមការបង្ហើបនាពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung អាចនឹងចេញលក់ស្មាតហ្វូនអេក្រង់បត់ ៣តង់ជាលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២៥ ខាងមុខនេះ។ ខណៈព័ត៌មានផ្លូវការអំពីស្មាតហ្វូនម៉ូដែលនេះ Samsung នៅមិនទាន់ប្រកាសជាសាធារណៈនៅឡើយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
ប្រភពពីអ្នកនៅក្នុងឧស្សាហកម្មបានឱ្យដឹងថា ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច និងបានបញ្ចប់ដោយជោគជ័យនូវបច្ចេកវិទ្យាសម្រាប់ស្មាតហ្វូនថ្មីនេះ។ យ៉ាងណាមិញ ការងារបន្ទាប់គឺទាក់ទងនឹងការចេញលក់ដែល Mobile eXperience (MX) ជាអ្នកទទួលបន្ទុក។
គួរជម្រាបដែរថា ជុំវិញព័ត៌មានលម្អិតអំពីមុខងារ និងលក្ខណៈពិសេសនៅក្នុងស្មាតហ្វូនអេក្រង់បត់ ៣តង់ (Samsung tri-fold) នេះមិនទាន់មានចេញផ្សាយនៅឡើយនោះទេ។ ដូច្នេះមានតែរង់ចាំការប្រកាសបង្ហាញជាសាធារណៈពីក្រុមហ៊ុន Smasung តែប៉ុណ្ណោះ។ តែយ៉ាងណា ប្រកាសខាងលើនេះ ត្រូវបានគេរំពឹងថាទំនងជា Samsung ចង់បង្ហាញមហិច្ឆតាប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនចិន Huawei ខណៈបច្ចុប្បន្ននៅមិនទាន់មានក្រុមហ៊ុនណាផ្សេងផលិតស្មាតហ្វូនអេក្រង់បត់ ៣តង់បែបនេះនៅឡើយនោះទេ៕