(ភ្នំពេញ)៖ នៅក្នុងបរិបទហិរញ្ញវត្ថុ និងបទប្បញ្ញត្តិដែលមានការលូតលាស់យ៉ាងឆាប់រហ័ស អ្នកជំនាញផ្នែកពន្ធដារដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលនិងដឹកនាំអាជីវកម្មឆ្លងកាត់ភាពស្មុគស្មាញនៃប្រព័ន្ធពន្ធ។

ស្របពេលដែលច្បាប់ និងបទប្បញ្ញត្តិមានការវិវឌ្ឍន៍ដូចបែបនេះ វាពិតជាសំខាន់ណាស់សម្រាប់អ្នកជំនាញទាំងនេះក្នុងការស្វែងយល់បន្ថែមជាបន្តបន្ទាប់។

ខាងក្រោមនេះជាមូលហេតុសំខាន់៣​ដែលអ្នកជំនាញពន្ធដារគួរតែបន្តការសិក្សាលើជំនាញពន្ធ៖

១. រក្សាបច្ចុប្បន្នភាពជាមួយនឹងការផ្លាស់ប្តូរបទប្បញ្ញត្តិ។ ច្បាប់ពន្ធមានសារៈសំខាន់ ហើយជារឿយៗមានការផ្លាស់ប្តូរជាញឹកញាប់។ ច្បាប់ វិសោធនកម្ម និងការផ្លាស់ប្តូរគោលនយោបាយថ្មីនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់យុទ្ធសាស្ត្រពន្ធ។ តាមរយៈការធ្វើបច្ចុប្បន្នភាពចំណេះដឹងជាបន្តបន្ទាប់ អ្នកជំនាញផ្នែកពន្ធអាចធានាថា ពួកគេនៅតែអនុលោមតាមច្បាប់ និងផ្តល់ដំបូន្មានត្រឹមត្រូវដល់អតិថិជន។

២. បង្កើននៅជំនាញ និងភាពជឿជាក់
ទិដ្ឋភាពពន្ធមានភាពស្មុគស្មាញ ហើយការបង្ហាញពីការយល់ដឹងយ៉ាងស៊ីជម្រៅអំពីលេខកូដពន្ធផ្សេងៗ បង្កើនភាពជឿជាក់នៃវិជ្ជាជីវៈរបស់ពួកគេ។ ការរៀនសិក្សាបន្តអនុញ្ញាតឱ្យអ្នកជំនាញពន្ធដារបង្កើតជំនាញឯកទេស ដែលធ្វើឱ្យពួកគេក្លាយជាធនធានយ៉ាងសំខាន់សម្រាប់អតិថិជនដែលស្វែងរកការណែនាំអំពីបញ្ហាស្មុគស្មាញនៃពន្ធ។

៣. បំពេញតម្រូវការក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈ។ បច្ចុប្បន្ននេះក្រុមហ៊ុនជាច្រើនទាមទារនិយោជិកក្នុងការបន្តសិក្សា ដើម្បីរក្សាវិញ្ញាបនប័ត្រ និងអាជ្ញាប័ណ្ណ។ ការធ្វើបែបនេះមិនត្រឹមតែជួយអ្នកជំនាញពន្ធដារដើម្បីបំពេញតាមតម្រូវការទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការរីកចម្រើនអាជីព និងការរីកចម្រើនវិជ្ជាជីវៈរបស់ពួកគេផងដែរ។

ជាក់ស្តែងវិទ្យាស្ថាន ខេមអេដ ផ្តល់ជូនការបណ្តុះបណ្តាលសញ្ញាប័ត្រជាន់ខ្ពស់ផ្នែកពន្ធដារកម្ពុជាដែលសិស្សនឹងអាចអភិវឌ្ឍចំណេះដឹង និងជំនាញយ៉ាងស៊ីជំរៅក្នុងប្រព័ន្ធពន្ធកម្ពុជា ដែលសមស្របសម្រាប់អ្នកជំនាញពន្ធដារ ភ្នាក់ងារពន្ធដារ ទីប្រឹក្សាពន្ធ ឬនិយោជិកដែលកំពុង បម្រើការងារពាក់ព័ន្ធជាមួយការដោះស្រាយនិងការអនុលោមតាមច្បាប់ពន្ធ។ វគ្គសិក្សានេះមានរយៈពេល ៥ខែ ហើយនឹងមានការប្រឡងនៅចុងបញ្ចប់នៃវគ្គសិក្សា។ លើសពីនេះ និស្សិតនឹងសិក្សាជាមួយសាស្ត្រាចារ្យដែលត្រូវបានទទួលស្គាល់លើឧត្តមភាពក្នុងវិស័យពន្ធ។

សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh ឬទំនាក់ទំនងមកកាន់ ទូរស័ព្ទ ០៧០ ៦៧៣ ៦៧៣ / ០១០ ៩៨៦ ៥២៣ / ០៧៨ ៥៨៨ ៨៨៦ (Telegram)៕