(អឺរ៉ុប)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2024-25 បានឆ្លងផុត ៣ប្រកួតហើយ ជាមួយនឹងក្រុម Aston Villa ក្រោមការដឹកនាំដោយលោក Unai Emery បានបង្កើតកំណត់ត្រាប្រចាំការប្រកួតនៅការលេងមិនចាញ់នោះទេ រួមជាមួយក្រុម Liverpool និង Manchester City ឈរនៅ ៣ក្រុមនាំមុខកំពូលតារាង។

ពីការឆ្លងកាត់ ៣ប្រកួតមកនេះ មានតែក្រុម Aston Villa និងក្រុម Liverpool លេងមិនទាន់ចាញ់រកបាន ៩ពិន្ទុស្មើគ្នា ហើយក្រុម Manchester City រកបាន ៧ពិន្ទុឈរលេខរៀងទី៣ ក្នុងចំណោត ៦ក្រុមផ្សេងទៀតក៏លេងមិនទាន់ចាញ់ផងដែរ មានដូចជាក្រុម AS Monaco, Brest, Bayer Leverkusen, Inter Milan, Sporting CP និងក្រុម Arsenal ដែលសុទ្ធសឹងរកបាន ៧ពិន្ទុស្មើគ្នា ។

ជាមួយគ្នានោះ ក្រុមការពារតំណែងជើងឯករដូវកាលមុន Real Madrid ឈរលេខ១២ ឈ្នះ២ និងចាញ់១ ខណៈការលេង ៣ប្រកួតមកនេះ ក្រុមមេឃខៀវ Manchester City មិនទាន់របូតគ្រាប់បាល់នោះទេ ហើយចំណេញ ៩គ្រាប់ក្នុងដៃជាបណ្តោះអាសន្ន ៕