(ភ្នំពេញ)៖ ជីប ម៉ុង ជាក្រុមហ៊ុនខ្នាតយក្សដ៏ល្បីល្បាញ និងជាក្រុមហ៊ុនដែលមានស្តង់ដាមួយនៅកម្ពុជា បានប្រកាសផ្ដល់ឱកាសដល់ប្អូនៗ សិស្ស-និស្សិត ដែលកំពុងតែសិក្សាក្នុងឆ្នាំបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងនិស្សិតទើបបញ្ចប់ការសិក្សាចំនួន ១៥០នាក់ នូវឱកាសចូលរួមក្នុងកម្មវិធីហាត់ការ ឬ Young Talents ដែលមានរយៈពេល ៣ខែ។
កម្មវិធី Young Talents នេះ នឹងផ្ដល់ឱកាសឱ្យប្អូនៗដែលមានសក្កានុពលខ្ពស់ និងចង់បង្កើនបទពិសោធន៍ ដើម្បីចាប់ផ្ដើមអាជីពការងាររបស់ពួកគេ។ តាមរយៈកម្មវិធីនេះ ប្អូនៗសិស្ស-និស្សិត នឹងទទួលបានទាំងវគ្គបណ្ដុះបណ្ដាលចំណេះ និងជំនាញចាំបាច់ ការអនុវត្តន៍ការងារជាក់ស្ដែង បូករួមទាំងការបង្វឹក និងការណែនាំពីអ្នកជំនាញ និងថ្នាក់ដឹកនាំដោយផ្ទាល់។ បន្ថែមពីលើនេះ ប្អូនៗនឹងទទួលបានឱកាសសិក្សា ស្វែងយល់ពីវិសាលភាពនៃក្រុមហ៊ុន ជីប ម៉ុង និងពាណិជ្ជកម្មទាំង ១៣ផ្សេងទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ផងដែរ។
សូមរំឭកថា កាលពីថ្ងៃទី២០ និង២២ ខែកញ្ញាកន្លងទៅថ្មីៗនេះ ជីប ម៉ុង បានរៀបចំកម្មវិធីជំនួបបុគ្គលិកដ៏ធំមួយ ក្រោមប្រធានបទ «Race to Excellence 2024: Leads in Quality, Marketing & Channels» ដែលមានការចូលរួមពីសំណាក់បុគ្គលិក ជីប ម៉ុង រាប់ពាន់នាក់ ដើម្បីអបអរសាទរសមិទ្ធផលដែលក្រុមហ៊ុន ជីប ម៉ុង សម្រេចបានកន្លងមក។ កម្មវិធីជំនួបបុគ្គលិកនាពេលថ្មីៗនេះ គឺជាជោគជ័យដ៏ត្រចះត្រចង់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនរបស់ ជីប ម៉ុង ក្នុងការជំរុញបរិយាកាសការងារប្រកបដោយភាពវិជ្ជមាន និងសបញ្ជាក់ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ជីប ម៉ុង។
ស្របពេលដែលក្រុមហ៊ុនបន្តការរីកចម្រើន ជីប ម៉ុង មានក្តីរំភើបក្នុងការផ្តល់ជូននូវឱកាសការងារជាច្រើន សម្រាប់បុគ្គលដែលមានទេពកោសល្យ ថែមទាំងផ្ដល់ឱកាសដល់សិស្ស-និស្សិត ដែលមានបំណងចង់ចូលរួមជាមួយ ជីប ម៉ុង តាមរយៈការផ្ដល់ឱកាសហាត់ការ (Young Talents) រយៈពេល៣ខែ។ ចូលរួមជាមួយក្រុមហ៊ុន ជីប ម៉ុង នឹងទទួលបានបទពិសោធន៍ និងអត្ថប្រយោជន៍ជាច្រើនពីក្រុមហ៊ុនដែលមានសក្ដានុពល និងចក្ខុវិស័យច្បាស់លាស់នេះ៕