(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងធ្វើការចាប់រង្វាន់លើកទីមួយពីប្រូម៉ូសិន Mega Anniversary ដែលជាប្រូម៉ូសិនធ្វើឡើងដើម្បីអបអរសារទរគម្រប់ខួប ២ ឆ្នាំរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។
ដូចដែលយើងបានដឹងហើយថា មកដល់បច្ចុប្បន្ននេះផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានបើកដំណើរការអស់រយៈពេល ២ ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏បានរៀបចំកម្មវិធីគម្រប់ខួប ២ ឆ្នាំរបស់ខ្លួន ដែលមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើន ហើយក៏បានប្រកាសជាផ្លុវការនូវប្រូម៉ូសិនថ្មីគឺ Mega Anniversary ដែលរង្វាន់ធំរួមមាន រថយន្តសេរីទំនើបរចនាបថអាល្លឺម៉ង់ AIQAR EQ3 ; ទូរសព្ទដៃ iPhone 16 Pro Max ; Samsung Z Flip 6 និងរង្វាន់ជាច្រើនផ្សេងទៀត។
លោកអ្នកគ្រាន់តែចំណាយចាប់ពី ១៥ ដុល្លារឡើង ក្នុងមួយវិក្កយបត្រប៉ុណ្ណោះ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកសម្រាប់ធ្វើការផ្សងសំណាងយករង្វាន់ទាំងអស់នេះ។
ប្រូម៉ូសិន Mega Anniversary នេះមានរយៈពេល ៣ ខែ ដែលធ្វើឡើងចាប់ពីខែកញ្ញា ឆ្នាំ ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ ២០២៤។ សម្រាប់ការចាប់រង្វាន់លើកទី ១ នឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ ជាមួយនឹងរង្វាន់ធំគឺទូរសព្ទដៃ iPhone 16 , Apple Watch Series 9 ពីហាងDigibox និងរង្វាន់ជាច្រើនផ្សេងទៀត។ លើសពីនេះទៅទៀត យើងក៏មានការប្រគុំតន្ដ្រីដ៏អស្ចារ្យ Cambodia Lite station ជាមួយតារាកិត្តិយសល្បីៗជាច្រើនរូបមកពីប៉ុស៍ទូរទស្សន៍ PNNផងដែល។
ដូច្នេះ សម្រាប់អតិថិជនដែលមិនទាន់បានយកសន្លឹកឆ្នោតមកដាក់ក្នុងធុង សូមប្រញាប់ឡើងណា! រង្វាន់ជាច្រើនកំពុងរងចាំលោកអ្នក ជាមួយការប្រគុំតន្រ្ដីដ៏អស្ចារ្យនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល តែមួយគត់។
កុំភ្លេចមកផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល Shopping ទាំងអស់គ្នាណា ! ចំណាយចាប់ពី១៥ ដុល្លាឡើងទៅ លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក សម្រាប់ផ្សងសំណាងឈ្នះនៅរង្វាន់ធំគឺរថយន្ដសេរីទំនើបរបស់ប្រទេសអាឡឺម៉ង AIQAR EQ3 ចំនួនមួយគ្រឿង នឹងរង្វាន់ជាច្រើនផ្សេងទៀត! ទិញកាន់តែច្រើនឱកាសឈ្នះកាន់តែច្រើន។
ព័ត៌មានបន្ថែម លោកអ្នកអាចតាមដានផេកផ្លូវការរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល(Chip Mong 271 Mega Mall https://www.facebook.com/271MegaMall?mibextid=LQQJ4d) និងផេកផ្លូវការរបស់ Digibox Cambodia https://www.facebook.com/@digiboxKH/?mibextid=LQQJ4d ឬទាក់ទងជួលទីតាំងតាមលេខ៖ 066 401 222(@Amkeolong)៕