(ភ្នំពេញ)៖ ថ្ងៃប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ បានមកដល់ទៀតហើយ នៅការប៉ះក្រុមអាហ្វហ្គានីស្ថាន នៃប្រកួតទី៣ ក្នុងវគ្គចែកពូលសន្សំពិន្ទុពូល B នៃពានរង្វាន់ AFC U17 Asian 2025 Qualifiers ដែលនេះនឹងក្លាយជាជំនួបប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីបន្តឱកាសឈរតំណែងកំពូលតារាង នឹងមានកៅអីឡើងវគ្គបន្ត។

ការប្រកួតនេះដែរ និងធ្វើឡើងនៅកីឡដ្ឋានព្រីនស៍ នៅវេលាម៉ោង ៧:០០នាទីយប់នាថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ជាមួយសំបុត្រមានដាក់លក់ប្រភេទ១ Zone A មានតម្លៃ ២០,០០០រៀល និងប្រភេទ២ Zone B មានតម្លៃ ១០,០០០រៀល។

រំលឹកផងថា សម្រាប់ ២ប្រកួតដំបូងរបស់ U17 កម្ពុជា បានយកឈ្នះក្រុមបង់ក្លាដេស និងក្រុមម៉ាកាវ លទ្ធផល ១-០ ដូចគ្នា ខណៈក្រុមអាហ្វហ្គានីស្ថាន បានយកឈ្នះក្រុមហ្វីលីពីន ៨-០ និងយកឈ្នះក្រុមម៉ាកាវ ៩-០ នាំក្រុមម្ចាស់ផ្ទះកម្ពុជា និងអាហ្វហ្គានីស្ថាន រកបាន ៩ពិន្ទុស្នើគ្នាបណ្តអាសន្ន៕