(ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការចាប់រង្វាន់អាពាហ៍ពិពាហ៍លំដាប់ពិភពលោក ដើម្បីស្វែងរកអតិថិជនដែលបានបន្តគាំទ្រស្រាបៀរ GANZBERG ដាក់ក្នុងកម្មពិធីមង្គលការ និងកម្មពិធីផ្សេងៗ។
ការចាប់រង្វាន់គឺមានចំនួន រហូតដល់ទៅ ៥១គូ ដែល ៥០គូគឺឈ្នះរង្វាន់ទឹកប្រាក់ចំនួន ១,០០០ ដុល្លារ និង ១គូគឺឈ្នះរង្វាន់ទឹកប្រាក់រហូតដល់ទៅ ២២,២២២ ដុល្លារឯណោះ។ រង្វាន់ធំមហាសំណាងដល់គូស្វាមីភរិយាថ្មីបានទៅដៃរបស់កកូនកំលោះ ជា លឹមហង្ស និងកូនក្រមុំ សោម ប៊ុនធារិទ្ធ ដែលមានទីលំនៅក្នុងស្រុកក្រចេះ ខេត្តក្រចេះ។
លោក ជា លឹមហង្ស បានប្រាប់ក្រុមការងារ GANZBERG ឱ្យដឹងថា «គាត់និងភរិយាត្រៀមបើកហាងរកស៊ីតូចមួយបន្ទាប់ពីរៀបការហើយ ហើយក៏មានគម្រោងទៅខ្ចីដើមទុនរកស៊ីពីធនាគារខ្លះ ប៉ុន្តែនៅថ្ងៃទី ១៦ ខែតុលា មានក្រុមការងារ GANZBERG ទាក់ទងទៅប្រាប់ថាត្រូវរង្វាន់ធំ ប្រាក់សុទ្ធ ២២,២២២ ដុល្លារ ខ្ញុំនិងប្រពន្ធនាំស្រែកអរជាខ្លាំង។ ការដែលខ្ញុំ និងគ្រួសារតែងតែគាំទ្រសា្របៀរ GANZBERG ពិតជាមិនខុសបំណងមែន ព្រោះស្រាបៀរ GANZBERG ពិតជាជួយឱ្យខ្ញុំ និងប្រពន្ធមានដើមទុនរកស៊ីបន្ទាប់ពីរៀបការ។ ថ្ងៃដែលសម្រេចចិត្តយកស្របៀរ GANZBERG ញ៉ាំក្នុងថ្ងៃរៀបការ ប្រពន្ធខ្ញុំបាននិយាយលេងៗថា បានត្រូវតែរង្វាន់ ១,០០០ ដុល្លាក៏សប្បាយចិត្តដែរ ប៉ុន្តែចុងក្រោយបែរជាបានរង្វាន់ធំ ២២,២២២ ដុល្លារ។ តាំងពីត្រូវវង្វាន់ធំមក ទៅណាមកណាក៏មានគេសួរថាត្រូវរង្វាន់មែនអត់ ក្រុមហ៊ុនគេឱ្យលុយមែនអត់ ខ្ញុំ និងប្រពន្ធប្រាប់គ្រប់គ្នាដែលមកសួរថាពិតមែន ទទួលបានប្រាក់រង្វាន់ពិតៗមែន ហើយបើចង់បានវង្វាន់ដូចពួកខ្ញុំ ត្រូវតែជ្រើសរើសស្រាបៀរ GANZBERG»។
ក្រៅពីរង្វាន់ធំ ប្រាក់សុទ្ធ ២២,២២២ ដុល្លារ ក្រុមហ៊ុន GANZBERG ក៏មានរង្វាន់ប្រាក់សុទ្ធជាច្រើនដល់គូស្វាមីភរិយាថ្មីដែលជ្រើសស្រាបៀរ GANZBERG សម្រាប់ថ្ងៃពិធីអាពាហ៍ពិពាហ៍។ កន្លងមកក្រុមហ៊ុនស្រាបៀរ GANZBERG តែងតែមានចំណែកក្នុងសកម្មភាពសប្បុរសផ្សេងៗ ឥតឈប់ឈរដូចជា៖ ដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវ អំពូលសូឡា ដល់សហគមន៍នានា ចាក់សាំងឥតគិតថ្លៃជូនប្រជាពលរដ្ឋ ចែកមួកសុវត្ថិភាព និងសកម្មភាពផ្សេងទៀត។ សូមពុកម៉ែ បងអូន បន្តចែករំលែកព័ត៌មាននេះដើម្បីទទួលបានដំណឹងថ្មីៗមុនគេ ក៏ដូចជាបានឈ្នះរង្វាន់ពី GANZBERG។
សូមពិសាដោយការទទួលខុសត្រូវ! បើស្រវឹង កុំបើកបរ!