(ភ្នំពេញ)៖ ពិព័រណ៍លក់សៀវភៅដ៏ធំបំផុតលំដាប់ពិភពលោក Big Bad Wolf Books នឹងវិលត្រលប់មកប្រទេសកម្ពុជាជាថ្មីម្តងទៀត នៅឆ្នាំ២០២៤ នេះ។ បន្ទាប់ពីទទួលបានភាពជោគជ័យកាលពីឆ្នាំកន្លងទៅនេះ Big Bad Wolf នឹងវិលត្រលប់មកជាថ្មីម្តងទៀត ដើម្បីរួមចំណែកជំរុញចំណង់ចំណូលចិត្តអានសៀវភៅ និងអាចផ្តល់បទពិសោធន៍ទិញសៀវភៅថ្មីៗ ដែលមិនអាចប្រៀបបានសម្រាប់ប្រជាជនកម្ពុជា។
ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅផ្សាររុងរឿង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១២យប់។ ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ មានការបន្ថែមសៀវភៅថ្មីៗជាច្រើន និងភាពភ្ញាក់ផ្អើលសម្រាប់អ្នកស្រឡាញ់សៀវភៅគ្រប់វ័យទាំងអស់។
នៅឆ្នាំនេះ Big Bad Wolf Books នឹងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៩៥% លើសៀវភៅជាភាសាអង់គ្លេសថ្មីៗជាង ១លានក្បាល ដែលមានប្រភេទសៀវភៅជាច្រើន ដូចជា សៀវភៅកុមារ ប្រលោមលោកសម្រាប់យុវវ័យ និងប្រភេទរឿងពិត រឿងប្រឌិត សៀវភៅធ្វើម្ហូប និងប្រភេទសៀវភៅជំនួយខ្លួនឯង។ មិនថាអ្នកជាអ្នកចូលចិត្តអានសៀវភៅ សិស្សសាលា ឬឪពុកម្តាយដែលចង់ជំរុញទឹកចិត្តកូនឱ្យស្រឡាញ់ចូលចិត្តការអានសៀវភៅ នោះ Big Bad Wolf Books ពិតជាអាចផ្តល់ជូនតាមតម្រូវការបាន។
លោក Jacqueline Ng ជាសហស្ថាបនិក និងជានាយកប្រតិបត្តិ Big Bad Wolf Books បានថ្លែងថា «យើងមានសេចក្តីរំភើបរីករាយ ក្នុងការវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីម្តងទៀតនៅឆ្នាំ ២០២៤ នេះ។ ប្រជាជនកម្ពុជា បានបង្ហាញពីភាពរីករាយមិនគួរឱ្យជឿសម្រាប់ការអាន ហើយយើងប្តេជ្ញាបន្តបេសកកម្មរបស់យើង ក្នុងការផ្តល់ជូនសៀវភៅដែលមានតម្លៃសមរម្យ និងអាចជាវយកទៅប្រើប្រាស់បានសម្រាប់អ្នកគ្រប់គ្នា។ នៅឆ្នាំនេះ យើងនឹងណែនាំប្រភេទជម្រើសថ្មីៗ និងការផ្តល់ជូនដ៏គួរឱ្យរំភើបភ្ញាក់ផ្អើល ដើម្បីជួយដល់អ្នកអានឱ្យទទួលបានសៀវភៅរឿងល្អៗជាច្រើនក្នុងតម្លៃដ៏ទាបបំផុត»។
សូមជម្រាបថា ព្រឹត្តិការណ៍នេះមាន៖
* សៀវភៅជាង ១ លានក្បាលជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៩៥% ។
* ជម្រើសប្រភេទសៀវភៅដ៏ច្រើនសន្ធឹកសន្ធាប់ រួមមាន សៀវភៅសម្រាប់កុមារ ប្រភេទរឿងប្រឌិត រឿងប្រលោមលោកអមជាមួយរូបភាព មគ្គុទ្ទេសក៍ទេសចរណ៍ សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនទៀត។
* ការផ្តល់ជូនពិសេស និងសកម្មភាពកម្សាន្តសប្បាយរីករាយក្នុងកម្មវិធី សម្រាប់អ្នកចូលរួមទាំងអស់។
* ជួរសៀវភៅពិសេសដែលផ្តល់ចំណេះដឹងអប់រំសម្រាប់អ្នកសិក្សាវ័យក្មេង ការលើកកម្ពស់អក្ខរកម្ម និងការច្នៃប្រឌិតសម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជា។
* ជម្រើសសៀវភៅពិសេសៗ ដែលល្អឥតខ្ចោះសម្រាប់អ្នកចូលចិត្តប្រមូលទិញសៀវភៅ ឬផ្តល់ជាអំណោយ។
អ្វីដែលពិសេសគួរឱ្យកត់សម្គាល់សម្រាប់ព្រឹត្តិការណ៍នេះ គឺការបន្ថែមម៉ោងបើកដំណើរការ – ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ១២ ពាក់កណ្តាលអធ្រាត្រ ដែលផ្តល់ឱ្យអ្នកចូលចិត្តសៀវភៅមានពេលបន្ថែមដើម្បី ស្វែងរក និងទទួលបានអត្ថប្រយោជន៍ពីការផ្តល់ជូនដ៏ពិសេសអស្ចារ្យមិនធ្លាប់មាន។ បេសកកម្មរបស់យើង នៅតែបន្តដើម្បីរួមចំណែកជំរុញការផ្លាស់ប្តូរពិភពលោក តាមរយៈការអានសៀវភៅ ដោយធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាទាំងអស់អាចទទួលបានឱកាសក្នុងការអានសៀវភៅ មិនថាជាអ្នកអាន និងអ្នកដែលមិនអានសៀវភៅដើម្បីផ្សារភ្ជាប់ទៅនឹងភាពរីករាយនៃសៀវភៅ។
វិលត្រលប់ទៅកាន់ផ្សារបុរីរុងរឿងជាថ្មីម្តងទៀត ដែលជាទីតាំងដ៏ពេញនិយមសម្រាប់ការទិញទំនិញក្នុងតម្លៃទាប នៅក្នុងរាជធានីភ្នំពេញ ដោយពិព័រណ៍លក់សៀវភៅ Big Bad Wolf មួយនេះ នឹងនាំយកសៀវភៅដ៏ច្រើនសន្ធឹកសន្ធាប់មកកាន់ទីតាំងដ៏មមាញឹកមួយនេះ ដែលត្រូវបានគេហៅថាជាទីតាំងប្រកបដោយបរិយាកាសរស់រវើក និងការផ្តល់ជូនពិសេសដ៏អស្ចារ្យ។
សម្រាប់អ្នកដែលចង់ចូលរួមក្នុងពិព័រណ៍លក់សៀវភៅ Big Bad Wolf Cambodia ២០២៤ អាចចូលរួមទស្សនាដោយសេរី ដើម្បីផ្តល់ឱកាស ដល់ប្រជាជនកម្ពុជាទាំងអស់ អាចចូលរួមនៅក្នុងព្រឹត្តិការណ៍នេះបាន។ ព័ត៌មានលម្អិតបន្ថែម អំពីពេលវេលានៃព្រឹត្តិការណ៍នេះ និងការផ្តល់ជូនពិសេសនឹងត្រូវបានផ្សព្វផ្សាយនៅក្នុងសប្តាហ៍ ដែលឈានចូលទៅដល់ព្រឹត្តិការណ៍នេះ។ សូមប្រាកដថា បានចុចចូលតាមដាន Big Bad Wolf Books នៅលើហ្វេសប៊ុក និង អ៉ីនស្តាក្រាមសម្រាប់ព័ត៌មានបច្ចុប្បន្នភាពថ្មីៗ។
ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍៖
* កាលបរិច្ឆេទ៖ ថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤
* ទីតាំង៖ ផ្សាររុងរឿង ភ្នំពេញ
* ម៉ោងបើក៖ ១០ព្រឹក ដល់ ១២យប់
* ច្រកចូល៖ ចូលរួមដោយសេរី។
សូមកុំខកខានឱកាសដ៏ពិសេសនេះ ហើយត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់បទពិសោធន៍នៃការទិញសៀវភៅដែលមិនអាចបំភ្លេចបាន! ពិព័រណ៍លក់សៀវភៅ Big Bad Wolf Cambodia ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ដែលពោរពេញដោយចំណេះដឹង ការស្រមើស្រមៃ និងភាពរីករាយក្នុងការស្វែងរកសៀវភៅរឿងថ្មីៗក្នុងតម្លៃទាបមិនគួរឱ្យជឿ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង www.bigbadwolfbooks.com ឬតាមដានពួកយើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ការលក់សៀវភៅ Big Bad Wolf ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ សៀវភៅ Big Bad Wolf គឺជាគំនិតផ្តួចផ្តើមរបស់ BookXcess ដែលមានលោក Andrew Yap និង Jacqueline Ng ជាស្ថាបនិក ជាមួយនឹងបេសកកម្មក្នុងការផ្តល់ជូនសៀវភៅដែលមានតម្លៃសមរម្យ និងអាចទទួលបានយកទៅប្រើប្រាស់សម្រាប់មនុស្សគ្រប់គ្នា។ ត្រូវបានគេទទួលស្គាល់ថា ជាការលក់សៀវភៅដ៏ធំបំផុតរបស់ខ្លួននៅទូទាំងតំបន់អាស៊ី និងតំបន់ជាច្រើនទៀត ការលក់សៀវភៅ Big Bad Wolf បាននាំយកសៀវភៅរាប់លានក្បាលទៅកាន់អ្នកអានទូទាំងពិភពលោក។ ព្រឹត្តិការណ៍នេះបន្តជំរុញវប្បធម៌នៃការអាន និងលើកកម្ពស់ដល់សហគមន៍តាមរយៈចំណេះដឹង និងការស្រមើស្រមៃ៕
ទំនាក់ទំនងផ្សព្វផ្សាយ៖
Jovy Jumawan
Cake Experiential Communications Co., Ltd.
អ៉ីមែល៖ [email protected]
ទូរសព្ទ៖ +85512937065