(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានដាក់ពិន័យអាជ្ញាកណ្តាល ២រូបរបស់ប៉ូឡូញ បន្ទាប់ពីធ្វើការសេចក្តីនៅលើទីលានដ៏អាក្រក់បំផុតនាពេលថ្មីៗនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា មន្រ្តីអាជ្ញាកណ្តាលទាំង ២នាក់នោះរួមមាន លោក Tomasz Musial និងលោក Bartosz Frankowski។
ពួកគេទាំងពីរនាក់ខាងលើនេះ ត្រូវបាន UEFA ដកបញ្ឈរជើងរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ដែលត្រូវបានគេរាយការណ៍ថា បានប្រើអាកប្បកិរិយាមិនសមរម្យក្នុងនាមជាអាជ្ញាកណ្តាលនៃការកាត់សេចក្តីក្នុងពានអឺរ៉ុប Champions League កន្លងមក នៃជំនួបរវាង Rangers និង Dynamo Kyiv។
បុរសទាំងពីរនាក់ដែលជាមន្រ្តី VAR ផងនោះ ក៏ត្រូវបានសហព័ន្ធបាល់ទាត់ប៉ូឡូញ FA ដកបញ្ឈរជើងមកហើយដែរ កាលពីខែសីហា ឆ្នាំ២០២៤៕