(ឡុងដ៍)៖ ខ្សែប្រយុទ្ធ Chris Wood ធ្វើបានសម្រេច ២គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ៣-១ របស់ Nottingham Forest ទៅលើម្ចាស់ផ្ទះ Leicester City ក្នុងសប្តាហ៍ទី៩ ជើងទី១ នាយប់មិញនេះនៃលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០២៤-២០២៥។
៣ពិន្ទុក្រៅដីដ៏សំខាន់នេះដែរ បានញាំងឱ្យ Forest ដែលទើបចាញ់ ១ប្រកួត ក្នុងចំណោមលេង ៩លើកនាដើមរដូវកាលនេះ រំកិលមកកាន់លេខរៀងទី៥ ក្នុងលីគជាបណ្តោះអាសន្នវិញជាមួយនឹង ១៦ពិន្ទុ គ្រាដែលក្រុមកញ្ជ្រោងខៀវដែលទើប ឡើងមកលេងនៅលីគកំពូលវិញរដូវកាលនេះ ធ្លាក់ទៅលេខ១៤ ដោយទើបរកបាន ៩ពិន្ទុនៅឡើយ។
ក្នុងប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន King Power របស់ Leicester ខ្សែប្រយុទ្ធ Wood រកបាន ២គ្រាប់ក្នុងវគ្គទី២ ទៅលើអតីតក្លិបចាស់របស់គេ ដើម្បីបង្កើនបាន ៧គ្រាប់នារដូវកាលនេះជាមួយ Forest តាមពីក្រោយមិត្តរួមក្រុម Ryan Yates ដែលធ្វើបានគ្រាប់នាំមុខឱ្យក្រុមភ្ញៀវមួយនេះ តាំងពីនាទីទី១៦ មក។
ចំណែកឯកញ្ជ្រោងខៀវវិញ ដែលស្ថិតក្រោមការដឹកនាំដោយលោក Steve Cooper បានរងបរាជ័យដោយក្លិបចាស់របស់លោកធ្លាប់ដឹកនាំ និងជាលើកដំបូងដែលពួកគេបានជួបគ្នា បន្ទាប់ពី Forest បានដកតំណែងកាលពីខែធ្នូឆ្នាំទៅរួចមក និងបានកំពុងស្វែងរកជ័យជម្នះជាលើកទី៣ ក្នុងលីគជាលើកដំបូង គិតចាប់តាំងពីខែមករា ឆ្នាំ២០២១ មក៕