(ភ្នំពេញ)៖ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន RTNK Retail នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់លើអាជីវកម្មថ្មីមួយទៀតលើ ម៉ាកយីហោ Cartenz Tactical ដែលមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប។
ក្រុមហ៊ុន អធីអិនខេ ជាដៃគូផ្តាច់មុខ និងតែមួយគត់ដែលនាំយក ម៉ាកយីហោ Cartenz Tactical ពីប្រទេសឥណ្ឌូនេស៊ីមកកាន់ប្រទេសកម្ពុជា ដែលមានអាយុកាលជិត ២០ឆ្នាំ
មកហើយ។ គួរបញ្ជាក់ផងដែរថា ម៉ាកយីហោ Cartenz Tactical មានឥទ្ធិពល និង ការសហការយ៉ាងរលូនជាមួយកងកម្លាំងការពារជាតិឥណ្ឌូនេស៊ី។
នេះជាលើកដំបូងបំផុតហើយដែល ម៉ាកយីហោ Cartenz Tactical បានមកដល់ប្រទេសកម្ពុជា ដោយមានតម្រូវការ និង ការគាំទ្រពីសំណាក់អតិថិជនដ៏ច្រើន។ Cartenz Tactical អាចផ្ដល់ជម្រើសជាច្រើនបែប ឥឡូវនេះអតិថិជនទាំងអស់អាចមកទិញទំនិញ ដូចជា សម្លៀកបំពាក់បុរស ស្បែកជើង និង សម្ភារ: tactical ពិសេសជាច្រើនទៀតនៅ pop up store ដែលមានទីតាំងនៅបុរីប៉េងហួតបឹងស្នោរ។ ម៉ូតទាំងអស់សុទ្ធសឹងតែជាម៉ូតថ្មីៗ លំដាប់អន្តរជាតិ មានគុណភាពខ្ពស់ និង ប្រើប្រាស់បានច្រើនបែបបទ ទៅតាមស្ថានការ។ ក្នុងពេលឆាប់ៗនេះ ហាង Cartenz Tactical នឹងបើកសម្ពោធជាផ្លូវការ នៅទីតាំងស្ថិតនៅផ្លូវ ៣១៥ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ក្រុងភ្នំពេញ។
លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានថ្លែងថា «ការចុះអនុស្សរណៈនេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ យើងនឹងបន្តការសហការជាមួយ ម៉ាកយីហោ Cartenz Tactical ឱ្យកាន់តែរីកចម្រើន និង ជោគជ័យឆ្ពោះទៅរកគោលដៅរួម ជាពិសេស យើងនឹង ធានាអោយបាននូវគុណភាព តម្លៃ និង ទំនុកចិត្តជូនទៅដល់អតិថិជនទាំងអស់»៕