(ភ្នំពេញ)៖ ក្រុមហ៊ុនគ្រឿងសម្អាង រ៉េវឡន ប្រចាំកម្ពុជា បានរៀបចំព្រឹត្តិការណ៍មួយដែលមានឈ្មោះថា Revlon 3Bs «Beauty Body Brain» ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារ Novotel Phnom Penh ដើម្បីបង្ហាញពីការវិវឌ្ឍនៃ និន្នាការសម្រស់ប្រចាំឆ្នាំ២០២៥ ខាងមុខនេះ។
រ៉េវឡន ខេមបូឌា មានសេចក្តីសោមនស្សរីករាយក្នុងការបង្កើតកម្មវិធីពិសេសក្រោមប្រធានបទ «Beauty, Body, Brain» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Novotel Phnom Penh។ កម្មវិធីដែលមានរយៈពេលវែងដែលជាលើកទី១នេះ មានប្រមូលផ្តុំនូវភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជា ៤៥០នាក់ រួមទាំងសិល្បករសិល្បការនីលំដាប់អន្តរជាតិល្បីៗ អ្នកឯកទេសផាត់មុខឆ្នើមនៅកម្ពុជា រួមទាំងអ្នកបង្កើតមាតិកាសំខាន់ៗ (KOL) ជាង១៥០នាក់ ព្រមទាំងសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) និងអតិថិជនលំដាប់វីអាយភី របស់គ្រឿងសម្អាងរ៉េវឡ នទូទាំងប្រទេសដែលញ៉ាំងឱ្យកម្មវិធីនេះកាន់តែមានលេចធ្លោ និងប្រកបដោយវិជ្ជាជីវ:គួរជាទីចាប់អារម្មណ៍។
នៅក្នុងឱកាសបើកកម្មវិធី Revlon 3Bs «Beauty Body Brain» លោកស្រី ចាន់ ភារី អគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាងរ៉េវឡន ប្រចាំកម្ពុជា និងជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) អាណ្ណតិទី៥ បានមានប្រសាសន៍អំពីទស្សនវិស័យ និងបេសសកម្មដែលនាំមកអោយ រ៉េវឡន មានវត្តមាន និងរក្សាតំណែងជាគ្រឿងសម្អាងដែលមានគុណទាំង៣នោះ គឺគុណភាពគុណប្រយោជន៍ និងគុណធម៌ ព្រោះតែរ៉េវឡន តែងតែផ្តោតលើខ្លឹមសារសំខាន់ចំនួន៣គឺ៖
ទី១៖ រ៉េវឡនយកចិត្តទុកដាក់លើ «សម្រស់-Beauty» នៅពេលដែលនារីគ្រប់គ្នាចេះតុបតែងបង្កើតឱ្យមានសម្រស់ស្រស់ស្អាតតាមបែបនោះ និងនាំមកនូវភាពជឿជាក់។ ភាពជឿជាក់នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតនូវទំនុកចិត្ត និងចំណាប់អារម្មណ៍ដំបូងនៃជំនួបហើយវានឹងក្លាយជាការបោះជំហ៊ានឆ្ពោះទៅរកជោគជយ័ក្នុងដំណើរជីវិតរបស់នារីគ្រប់វយ័។
ទី២៖ រ៉េវឡនយកចិត្តទុកដាក់លើ «សុខភាព និងរាងកាយ-Body» ភាពស្រស់ស្អាតមិនសំដៅតែលើអ្វីដែលឃើញនៅលើផ្ទៃមុខទេ រ៉េវឡន តែងតែគិតគូរអំពីសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អតិថិជន ដោយផ្តោតលើគុណទាំង៣ «គុណភាព គុណប្រយោជន៍ និងគុណធម៌»។
រ៉េវឡន តែងតែផ្តល់នូវផលិតផលយ៉ាងសមស្របតម្រូវគ្រប់ពណ៌គ្រប់សម្បុរស្បែកគ្រប់វយ័គ្រប់តម្រូវការដោយគ្មានការ រើសអើង។ ជាពិសេសរ៉េវឡនគិតគូរពីសុខភាពយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពផលិតផលត្រូវ តែមានប្រសិទ្ធភាព និងគ្មានហានិភ័យ។
ទី៣៖ រ៉េវឡនផ្តោតលើ «ភាពឆ្លាតវៃ-Brain» រ៉េវឡនតែងតែផ្តោតលើការវិវត្តន៍ និងភាពឆ្លាតវៃរបស់អតិថិជន និងបច្ចេកវិទ្យា និងការស្វែងយល់ពីរសនិយមបម្រែបម្រួលទីផ្សារមានការយកចិត្តទុកដាក់ផ្សារភ្ជាប់ និងស្គាល់ពីតម្រូវការរបស់អតិថិជនយ៉ាងច្បាស់លាស់ទាំងនេះហើយដែលធ្វើឱ្យរ៉េវឡនតែង តែមានអ្វីៗថ្មីជានិច្ច។ ការផ្តល់ជូននូវផលិតផលប្រកបដោយការច្នៃប្រឌិត គុណភាពខ្ពស់ តម្លៃសមរម្យ និងភាពជឿជាក់ជាដៃគូយូរអង្វែងដែលមិត្តនារីមិនអាចអត់បាននោះគឺគ្រឿងសម្អាងរ៉េវឡន។
លោកស្រីក៏បានលើកឡើងទៀតថា សហគ្រិនស្ត្រីគួរយកចិត្តទុកដាក់ចំពោះចំនុចសំខាន់ទាំង៣នេះដូចគ្នា ព្រោះថាវាមិនត្រឹមតែលើកកម្ពស់រាងកាយបុគ្គលភាពជានារីប៉ុណ្ណោះទេតែវាសំខាន់សម្រាប់ ដំណើរជីវិតក្នុងការរៀបចំនឹងដឹកនាំអាជីវកម្មរបស់ពួកគាត់ផងដែរដោយសង្ឃឹមថាអ្នកទាំងអស់គ្នា ដែលបានចូលរួមក្នុងជំនួបកម្មវិធី Revlon 3Bs នេះ ហើយនិងទទួលបានបទពិសោធន៍ថ្មី ពិសេសគឺរសនិយមសិល្បៈសម្រាប់ការរៀបចំខ្លួនក្នុងឆ្នាំ២០២៥ ត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ឆ្នាំថ្មី ផ្នត់គំនិតថ្មី ជាមួយឱកាសក្នុងការប្រកបអាជីវកម្មថ្មី និងធ្វើឱ្យខ្លួនយើងក្លាយជាស្ត្រីកាន់តែជោគជ័យក្នុងឆ្នាំ២០២៥។
កម្មវិធីនេះដំណើរការបានយ៉ាងរលូនដោយមានការសហការជាមួយផលិតផលវីតាមីនសក់ Ellips Hair Vitamin សណ្ឋាគារ Novotel Phnom Penh និងមានការគាំទ្រពេញទំហឹងពីសមាគមសហគ្រិនស្ត្រីកម្ពុជា និងដៃគូរសហការផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ក៏មានការចូលរួមបង្ហាញស្នាដៃតាមរស និយមនៃសិល្បៈក្នុងការតុបតែងខ្លួនផ្សេងៗគ្នាពីសំណាក់អ្នកឯកទេសផាត់មុខឆ្នើមនៅប្រទេសកម្ពុជា និងវត្តមាននៃសិល្បៈករ ពិសេសបរវរកញ្ញាថ្នាក់ជាតិ និងអន្តរជាតិក៏ផ្តល់វត្តមានចូលរួមដោយបង្កើតនូវ បរិយាកាសរីករាយស្និទ្ធស្នាល និងបង្កើតអនុសាវរីយ៍ល្អៗដែលបានផ្តល់នូវទំនុកចិត្តខ្ពស់សម្រាប់កម្មវិធីនេះផងដែរ។
សម្រាប់ការសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ សាន លក្ខិណា អ្នកគ្រប់គ្រងទីផ្សារ Revlon Cambodia +855 87 602 001៕